ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ចុះផ្សាយអោយដឹងថា រយៈពេលខ្លី ត្រឹមតែ ៣ ខែ វៀតណាម រងគ្រោះជាខ្លាំងជាមួយនឹងការវាយប្រហាររលកកំដៅក្តៅខ្លាំងក្នុងទំព័រប្រវត្តិសាស្រ្ត ដល់ទៅ ៣ ដង ពោល កំដៅកើនឡើងខ្ពស់ ដល់ទៅ ៣៩,៦ អង្សា នៅថ្ងៃទី ១៦ ឧសភា នៅក្នុងទី ក្រុង ហាណូយ ខណៈថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០១៥ សីតុណ្ហភាពទីក្រុង ហានូយ កើនឡើងកំដៅ ខ្ពស់ដល់ទៅ ៤០ អង្សាឯណោះ ។
ប្រភពសារព័ត៌មាន បន្តចុះផ្សាយអោយដឹងថា លុះនៅថ្ងៃទី ១ កក្កដា កន្លងផុតទៅថ្មីៗនេះ តាមតំ បន់មួយចំនួននៅក្នុងទីក្រុង ហាណូយសីតុណ្ហភាពកើនឡើងកំដៅខ្លាំងកើនឡើងដល់កំពូលដល់ ទៅ ៤០.1 អង្សាឯណោះ សូម្បីតែភ្នំ Ba Vi ទីកន្លែងដែលជាទូទៅ សីតុណ្ហភាព ចុះត្រជាក់ មួយឆ្នាំ ពេញនោះ ក៏សីតុណ្ហភាពកើនឡើងកំដៅដល់ទៅ ៣៩,៩ អង្សាដូចគ្នាដែរ ។ អ្វី ដែលត្រូវបានគេ កត់សម្គាល់ជាពិសេស និង គួរអោយព្រួយបារម្ភនោះគឺថា សីតុណ្ហភាព នាដើមខែ កក្កដា នេះ ជា ទូទៅនៅពេលយប់ធ្លាក់ចុះ មកនៅត្រឹមតែ ២៧-២៩ អង្សាតែប៉ុណ្ណោះ តែដឹងអីថាសីតុណ្ហភាពមិន ចុះត្រជាក់នោះទេ ពោលនៅត្រឹម ៣៤-៣៥ អង្សា នៅពេលយប់ ។
ច្រើនជាងនេះទៅទៀតកម្រិតសីតុណ្ហភាពកើនឡើងកំដៅខ្លាំងបំបែកកំណត់ត្រាប្រវត្ថិសាស្រ្តនោះ គឺ នៅខេត្ត Hoa Binh កំដៅកើនក្តៅខ្លាំងដល់ទៅ ៤០,៦ អង្សា ខណៈខេេត្ត Ninh Binh កំដៅក្តៅ ខ្លាំងណាស់ដល់ទៅ ៤១,៥ អង្សាអំឡុងខែ ឧសភា កន្លង ទៅនេះ ។ ភាគ កណ្តាលប្រទេស វៀត ណាមឯណោះវិញ សីតុណ្ហភាពកើនឡើងកំដៅនៅក្នុងខេត្ត Con Cuong (Nghe An province)ក្តៅ ដល់ទៅ ៤២,៧ អង្សា ជាកម្រិតអង្សាដ៏ក្តៅជាទីបំផុត បំបែកកំណត់ត្រាចាស់ កើនឡើងកំដៅត្រឹម តែ ៤១,៥ អង្សា តែប៉ុណ្ណោះ ។ លោក Nguyen Duc Hoa អ្នកជំនាញជាន់ខ្ពស់ មកពី មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាការណ៍អាកាសធាតុ អោយដឹងថា វៀតណាម រងនូវការវាយប្រហាររលកកំដៅ ក្តៅខ្លាំង ដែលមិនធ្លាប់ជូបប្រទះដល់ទៅ ៣ ដង ក្នុងកំឡុងពេលខ្លី ។ លោក Hoa " សីតុណ្ហភាព ក្តៅខ្លាំងនឹងបន្តមាននៅភាគខាងជើង ប្រទេស អំឡុងខែ កក្កដា នេះ ប៉ុន្តែមិនក្តៅខ្លាំង ដូចពេល កន្លងទៅនោះទេ" ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ vietnamnet