CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ ទឹកត្រី វៀតណាម ក្លែងក្លាយ ជិត ២០០០ ដប ផលិតចេញពី វត្ថុធាតុដើម គុណភាពអន់ គុណភាពខូច

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីមានសមត្ថកិច្ច របស់ប្រទេសវៀតណាមបានផ្តួចផ្តើមនិតិវិធីផ្លូវការពាក់ព័ន្ធនឹង ផ្លូវច្បាប់ ក្នុងការប្រឆាំងទៅនឹងបុរសម្នាក់ ក្នុងការផលិតបាននូវទឹកត្រីក្លែងក្លាយ  ក្នុងទ្រង់ទ្រាយធំ នេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ។


សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា នេះគឺជាករណីរកឃើញ ការផលិតនូវទឹកត្រី ក្លែងក្លាយមិន សុទ្ធក្នុងរូបភាពធំបំផុត មិនធ្លាប់មាន នៅក្នុងខេត្ត​ Quang Binh ប្រទេសវៀតណាម ។ អាជ្ញាធរខេត្តអះ អាងបញ្ជាក់អោយដឹងថា ដើមឆ្នាំនេះ អំឡុងខែ មករា ជនជាប់ចោទលោក Ngo   Thanh  Tam រស់នៅ ក្រុង Ba Don ​នោះ បានទិញចូលនូវវត្ថុធាតុដើម ពុំមានប្រភពច្បាស់លាស់ រួច  ផលិតបានទឹកត្រីច្រើន ដល់ទៅ ១,៨០០ ដប ជាមួយនឹងការក្លែងម៉ាកសញ្ញា Nam Ngu ។

គួរបញ្ជាក់ថា ទឹកត្រីមិនសុទ្ធ ពីជនជាប់ចោទខាងលើ ត្រូវបានផលិតឡើងដោយទឹកត្រីដែលមានគុណ ភាពទាប គួបផ្សំជាមួយនឹង អំបិល ទឹករ៉ែ និង បន្ថែមស្ករខ្លះទៀត ។ ផែនការក្បត់  របស់ជនជាប់ចោទ ម្នាក់នេះ ត្រូវបានរកឃើញ នៅពេលដែលគាត់ព្យាយាម ចរាចរណ៍លក់ចេញ   ទឹកត្រី ទៅលើទីផ្សារ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ soshiok


Tags: Int news Breaking news World news Unt news Hot news Vietnam Asia Asean Hanoi HCMC