ការប្រកួតតត្រូវបានកំនត់លេងយ៉ាងឆាប់រហ័ស ជាមួយនឹងការលេងគួរអោយជាប់ចិត្ត។
ដោយការដកនូវកីឡាករសំខាន់ៗចេញហើយជំនួសដោយកីឡាករបំរុង Chelseaបានបង្ហាញឲឃើញ
យ៉ាងច្បាស់ពីការបំប៉នទុកកំលាំងដើម្បីលេងក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ Champions League។ ហេតុ
ដូច្នេះគ្មានអ្វីលំបាកដែលLiverpool គ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងនិងរកបានឱកាសរកគ្រាប់
បាល់បានយ៉ាងច្រើន។
ការប្រកួតមានចំនុចជាច្រើនគួរឲចាប់អារម្មណ៏
ក្នុងរយះពេលមិនទាន់ទាំងបាន30 នាទីផង ការប្រកួតត្រូវបានដោះស្រាយពេលEssien ទាត់បាល់
បញ្ចូលទីខ្លួនឯង ហើយក្រោយមកដោយ Henderson, Agger ស៊ុតបាន2 គ្រាប់ទៀតឲក្លឹបរបស់ខ្លួន
លុះដល់តង់ទី2 ក្លឹបនីមួយៗរកបានមួយទៀត លទ្ធផលLiverpool ជាអ្នកទទួលជ័យជំនះ៕
លទ្ធផល៖ Liverpool-Chelsea(4-1)
គ្រាប់បាល់៖ Essien19’(ទាត់ចូលទីខ្លួនឯង), Henderson25’, Agger28’, Shelvey61’–Ramires50’
កីឡាករប្រកួត៖
Liverpool: Reina, Johnson, Carragher, Skrtel, Agger, Downing (Sterling 83'), Henderson,
Shelvey, Maxi (Kuyt 82'), Suarez, Carroll
Chelsea: Turnbull, Ferreira, Ivanovic, Terry, Bertrand, Essien, Romeu, Ramires, Sturridge
(Lukaku 67'), Malouda, Torres
ដោយ៖ nano
ប្រភព៖ z,24h