វីរបុរសរបស់ Real Madrid មិនអាចទប់អារម្មណ៍ដ៏សែនរំភើប រីករាយបានឡើយ នៅពេលដែល សុបិន ឈ្នះពានរង្វាន់អឺរ៉ុប លើកទី១០ បានក្លាយជាការពិត កាលពីថ្ងៃម្សិលមិញ ទី២៤ ខែឧសភា (ម៉ោងក្នុងតំបន់)។
បើសិនជាមិនមានគ្រាប់បាល់បញ្ចូលទី បានស្មើ ១ ទល់នឹង ១ នៅក្នុងនាទីបន្ថែមរបស់កីឡាករខ្សែ ការពារ Sergio Ramos ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ជាមួយ Atletico Madrid នោះទេ នោះ Real ពិតជាមិនអាចសម្រេចក្តីសុបិន Decima អស់រយះពេល ១២ឆ្នាំ ដែលបានរង់ចាំ នោះឡើយ។ គ្រាប់បាល់ដ៏អស្ចារ្យរបស់អនុប្រធានក្រុម Real បានធ្វើឲ្យមានការផ្លាស់ប្តូរភ្លាមៗ នៃ ការប្រកួត ដែលជួយឲ្យក្លឹបបាល់ទាត់របស់គាត់ ពីទីតាំងឈរនៅមាត់ជ្រោះមរណា ត្រៀមចាំសេចក្តី ស្លាប់ទៅហើយនោះ ប្រែជារស់ឡើងវិញ និងមានក្តីសង្ឃឹមឡើងវិញ ដែលបន្ទាប់មកក៏ដណ្តើមបាន ជ័យជំនះ ៤ ទល់នឹង ១ បន្ទាប់ការប្រកួតបន្ថែមពីរតង់ បានបញ្ចប់។
Ramos រកបាន ៣គ្រាប់ ក្នុង ២ប្រកួត ថ្មីៗបំផុតរបស់ Real ទាត់នៅ Champions League, រូបភាព: AFP
"នេះគឺជាគ្រាប់បាល់បញ្ចូលទី ដ៏សំខាន់បំផុតក្នុងអាជីពទាត់បាល់របស់ខ្ញុំ", Ramos រំជួលចិត្ត ចែក រំលែកឲ្យដឹង។ "ខ្ញុំរីករាយ ជាមួយនឹងការខិតខំប្រឹងប្រែង រហូតដល់នាទីចុងក្រោយ។ នេះមិនមែនជា គ្រាប់បាល់សម្រាប់តែរូបខ្ញុំនោះទេ គឺសម្រាប់អ្នកគាំទ្រ Real ទាំងអស់ និងបណ្តាអ្នកដែលបានលើក ទឹកចិត្តពួកយើង។ នេះគឺជាអារម្មណ៍ដ៏សែនរំភើបរីករាយ ដែលមិនអាចនិយាយចេញ តាមរយះ ពាក្យសំដី" ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress