CamNews

រថយន្តលោកស្រីHillary Clintonត្រូវវូងបាតុករគប់ ដោយពងមាន់

រថយន្តដឹកលោកស្រីរដ្ឋមន្រ្តីការបរទេសអាមេរិច Hillary Clinton ត្រូវបានរងគ្រោះដោយ
ស៊ុត នឹងវត្ថុដទៃទៀតកាលពីថ្ងៃពុធ នៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែរថយន្តនោះមិនត្រូវ
បានខូតខាត នឹងគ្មានអ្នកណាម្នាក់រងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២:៤៥នាទី នៅក្នុងទីក្រុង ម៉ានីល, នៅ
ពេលដែលរថយន្តរបស់លោកស្រីបានធ្វើដំណើរចេញពីកន្លែងសំរាកទៅកាន់ទីតាំងផ្សេង
ទៀតនេះបើតាមអ្នកនាំពាក្យឈ្មោះ Mark Toner ដែលបានប្រាប់អ្នកយកពត៌មាននៅក្នុង
រដ្ឋធានី Washington។
លោកបាននិយាយាថា "រថយន្តដឹកលោកស្រីរដ្ឋមន្រ្តីការបរទេសបានបើកកាត់វូងមនុស្ស
ប្រហែលជា ៤០ទៅ៥០នាក់ដែលជាបាតុករ, ពួកគេបានគប់វត្ថុមួយចំនួនមកលើរថយន្ត
ខ្ញុំជឿថាវាគឺជា ស៊ុតនឹង ទឹកគូល័រ ពួកគេក៏ប្រហែលជាគប់ដំថ្មផងដែរ។ បន្ទាប់មករថយន្ត
ក៏បានចាកចេញពីទីនោះ។"
លោកស្រី Haillary Clinton ស្ថិតនៅក្នុងប្រទេសហ្វីលីពីនគឺដើម្បីចូលរួមក្នុងខួបលើកទី៦០
ឆ្នាំនៃកិច្ចសហប្រតិបត្តិការ ការពារជាតិរបស់ អាមេរិច-ហ្វីលីពីន៕


ដោយ​ វឌ្ឍនា
CNN

Tags: carhitclintoneggphillipine