យោងតាមគេហទំព័រចិន ស៊ិនហួរបានងអោយដឹងថា នាយករដ្ឋមន្រ្តីបានចាកចេញពីទីក្រុង
បេកាំង, ប្រទេសចិនហើយនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំនានាជាមួយ
មេដឹកនាំក្នុងពិភពលោកដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់២១នៅក្នុងកោះបាលីប្រទេស
ឥណ្ឌូនេស៊ី។
លោកនាយករដ្ឋមន្រ្តីចិន Wen Jiabao នឹងចូលរួមក្នុងកិច្ចប្រជុំលើកទី១៤ រវាងចិននិងអាស៊ាន,
កិច្ចប្រជុំលោកទី១៤ រវាងអាស៊ានបូកបី ដែលមានចិន, ជប៉ុន នឹងកូរ៉េ នឹងកិច្ចប្រជុំអាស៊ីបូព៌ា
លើកទី៦ផងដែរ។
អមដំណើរលោកនាយករដ្ឋមន្រ្តីចិន Wen Jiabao រួមមានរដ្ឋមន្រ្តីការបរទេស, រដ្ឋមន្រ្តីអភិវឌ្ឍ
ជាតិ, រដ្ឋមន្រ្តីហិរញ្ញវត្ថុ, រដ្ឋមន្រ្តីពាណិជ្ជកម្ម នឹងមន្រ្តីសំខាន់ៗរបស់ចិនជាច្រើនរូបទៀត។
បន្ទាប់ពីចូលរួមកិច្ចប្រជុំនានានៅក្នុងប្រទេសឥណ្ឌូនេស៊ីលោកនឹងធ្វើដំណើរទស្សនៈកិច្ចផ្លូវ
រដ្ឋទៅកាន់ប្រទេស ព្រុយណេ៕
ដោយ
វឌ្ឍនា
Xinhua