CamNews

តារា 

ឆៃ លីដាឡែន និង កុល ដាវី រួមគ្នាសម្ដែងនៅ កាណាដា

​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ កំពូល​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​សម្រស់​ដើម​ទ្រូង​សិច​ស៊ី​ កុល ដាវី
នឹង​ឡើង​យន្ត​ហោះ ឆ្លង​សមុទ្រ​ទៅ​កាន់​ប្រទេស​កាណាដា​ដើម្បី​សម្តែង​ និង​បង្អួត​សម្រស់​ជូន
​អាណិកជន​ខ្មែរ ​ដែល​រស់នៅ​ក្នុង​ទឹក​ដី​​កាណាដា​បាន​ឃើញ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង សម្រាប់​
ទីផ្សារ​សិល្បៈ​ក្រៅ​ស្រុក​ ខណៈដែលខ្លួនបាន​ចូល​ប្រឡូក​ក្នុង​សង្វៀនសិល្បៈ​ជិត​មួយ​ទសវត្សរ៍​
ទៅ​ហើយ។

កញ្ញា កុល ដាវី

ជិត ​១០ ​ឆ្នាំ​ដែល កុល ដាវី ​តារាសិចស៊ី​ អម​ជាមួយ​ទេពកោសល្យ​សិល្បៈ​សម្តែង​យ៉ាង​ប៉ិន​ប្រសប់
ខាង​កាច​ឆ្នាស់​ ឆ្នើម​ចេញ​ពី​កាស៊ីណូ​ច្រក​អន្តរ​ជាតិ​ប៉ោយប៉ែត បន្សាត់​ខ្លួន​មក​ប្រកួត​ប្រជែង​ទេព
កោសល្យ​សិល្បៈ​ លើ​ដីក្រុង​ស៊ីវី​ល័យ​នៅ​ភ្នំពេញ​ ។ តែ​នាង​ក៏​មិន​ដែល​ទទួល​បាន​ឱកាស​ចេញ​
ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ម្តង​ណា​ឡើយ ទើប​តែ​ឆ្នាំ​២០១២​នេះ​។


នាង​បញ្ជាក់​ថា៖​ «ដំណើរ​ឡើង​យន្ត​ហោះ​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា​ នៅ​ខែ​តុលា​ខាង​មុខ​
នេះគឺជា​លើក​ទីមួយ​ហើយ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ ​តាំង​ពី​ដើរ​លើ​វិថី​សិល្បៈ​សម្តែង ​រយៈ​ពេល​ជិត​
១០ ​ឆ្នាំ​នេះ​»។​ នាង​បាន​ឲ្យ​ដឹង​ដែរ​ថា៖«ឱកាស​ចេញ​ទៅ​សម្តែង​នេះ​ តាម​រយៈ​​សមាគម​ខ្មែរ​ នៅ​
កាណាដា ជា​អ្នក​ធានា​ទៅ ​ដោយ​រួម​ដំណើរ​ជាមួយ ​កញ្ញា​ ឆៃលី ដាឡែន ​ក្នុង​រយៈ​ពេល​ ២​ ខែ​
កន្លះ​ដើម្បី រក​ប្រាក់​មក​ជួយ​កុមារ​កំព្រា​នៅ​កម្ពុជា» នេះគឺជាកម្មភាពជួយសង្គមមួយដ៏ល្អ ដែល
តារាជាច្រើនកំពុងតែសកម្មក្នុងការជួយក្មេងកំព្រានេះ។

កញ្ញា ឆៃ លីដាឡែន

អ្នក​សិល្បៈ​វ័យ​ ២៧​ឆ្នាំ ​រូប​នេះ​ បាន​លើក​ឡើង​ថា ដំណើរ​ចេញ​ទៅ​សម្តែង​នៅ​ក្នុង​ប្រទេស​កា
ណាដា​នេះ ជា​ការ​សម្រេច​ជា​ថ្មី​របស់​នាង​ បន្ទាប់​ពី​កន្លង​មក​នាង​បាន​ធ្វើ​ការ​បដិសេធ​ក្នុង​ការ​
ចេញ​ទៅ​សម្តែង​នៅ ឯ​ក្រៅ​ប្រទេស ជាច្រើន​លើក ច្រើន​សា​នោះ។

កុល ដាវី ក៏​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា៖​«ដ្បិត​ថា​ ខ្ញុំ​ជា​តារា​សម្តែង​និង​ជា​ពិធី​ការិនី​ មិន​ធ្លាប់​បក​
ស្រាយ​បទ​ចម្រៀង​ ប៉ុន្តែ​ក្រោយ​ពី​ខ្ញុំ​សម្ភាស​ជាប់​បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា​
នោះ​មក​ ខ្ញុំ​បាន​ខិតខំ​ហ្វឹក​ហាត់​ច្រៀង ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ រហូត​ដល់​ជួល​គ្រូ​មក​បង្ហាត់​
ច្រៀង​ដល់​ផ្ទះ​ទៀត​ផង»​។

គ្រប់គ្នាដឹងថាកាលពីប៉ុន្មានខែមកនេះកញ្ញា ឆៃ លីដាឡែន បានទទួលរងការរិះគន់យ៉ាងដំណំ
ដោយសាការតែងខ្លួនសិចស៊ីជ្រុលលើវេទីការសម្ដែងនៅឯនាយសមុទ្ទ តែសម្រាប់កញ្ញា កុល
ដាវី វិញ​ប្រកាស​ពី​ជំហរ​ថែរក្សា​វប្ប​ធម៌​របស់​ជាតិ​ខ្លួន​យ៉ាង​មាំទាំ​ថា៖​ «ខ្ញុំ​ក៏​ដឹង​ដែរ​ថា​ បង​ប្អូន​ខ្មែ​រ
នៅ​ក្រៅ​ប្រទេស​ទាមទារ​ណាស់​នូវ​អ្វី​ដែល​ជា​ប្រពៃណី​ វប្បធម៌​ដើម​របស់​ជាតិ​ខ្លួន​ ហើយ​បើ​ខ្ញុំ​
យក​ភាព​សិច​ស៊ី​ និង​សិល្បៈ​បែប​អឺរ៉ុប​ទៅ​សម្តែង​ដដែល​នោះ​ពួក​គាត់​ក៏​នឹង​មិន​គាំ​ទ្រ​ពួក ​ខ្ញុំ​ដែរ
ត្រង់​ហ្នឹង​ខ្ញុំ​ត្រូវ​ដឹង​មុន​ថា​ គាត់​ត្រូវ​ការ​អ្វី ​ខ្ញុំ​បាន​ត្រៀម​រួច​ស្រេច​យក​សិល្បៈ​បែប​បុរាណ​ទៅ​សម្តែង​
ឲ្យ​ពួក​គាត់​ បាន​ទស្សនា និង​បាន​រីករាយ​ជាមួយ​គ្នា​តែ​ម្តង​»។

ជាមួយគ្នានេះផងដែរក្រុមរបស់លោក អាឡិច ចាន់ត្រា និងកញ្ញា ឪក សុគន្ធកញ្ញា នឹងធ្វើការ
ចេញដំណើរទៅសម្ដែងនៅប្រទេសកាណាដា នាចុងខែកញ្ញានេះផងដែរ រង់ចាំមើលថាតើ
អាឡិច ចាន់ត្រា អាចមានឳកាសជួបជាមួយ គូស្នេហ៍ចាស់ ឆៃ លីដាឡែន ដែរឬទេ៕

ដោយ៖ ម៉ូកា
សម្រួលអត្ថបទពី៖ Postkhmer 


Tags: kol davy chhayly dalen alex chantra ourk sokunkanha