CamNews

រងទុក្ខវេទនាព្រោះក្លាយទៅជានិមិត្តរូបស៊ិចនៅលើ អ៊ីនធឺរណែត

Angie Varona (អាយុ18ឆ្នាំ នៅអាមេរិក) គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះ​ដែលត្រូវ
បានស្វែងរកច្រើន​ជាងគេនៅលើបណ្តាញអ៊ីធឹណែត ក្នុងពេលថ្មីៗកន្លងមកនេះ។

កាលពី៤ឆ្នាំមុន (២០០៧) Angie Varona បាន Upload រូបភាពរបស់ខ្លួនឡើងគេហទំព័រ
Photobucket ដោយមានបំណងជូនដល់សង្សារនាង ក្នុងនោះមានរូបភាពស៊ិចស៊ីជាច្រើន ក្នុងឈុតស្លៀកពាក់ខោអាវទ្រនាប់ ឬឈុតទឹក ។ ប៉ុន្តែបញ្ហាស្មុកស្មាញ​បាន​កើតឡើង
ចំពោះ Angie Varona (ពេលនោះនាងមានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ)។
ឆ្លើយបទសម្ភាសន៍របស់ ABC News នារីអាយុ​ ១៨ រូបនេះត្រូវស្រក់ទឹកភ្នែក និងរៀបរ៉ាប
ឡើងវិញ​ក្នុងភាពភ័យខ្លាច នៅពេលដែលនាង​បានក្លាយ​ទៅជា​�និមិត្តរូបសិច� នៅលើអ៊ីធឹ
ណែតដោយអចេតនាAngie Varona បានឲ្យដឹងថា៖ �Hacker បានសម្រុកចូលគេហទំព័រ
រូបភាពនោះ ហើយផ្សាយរូបភាព​របស់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះ គេបានកែប្រែនិង លុប
ខោអាវមួយចំនួនក្នុងរូបថតរបស់ខ្ញុំនោះ។ រឿងនេះពិតជាអាក្រក់ណាស់ ធ្វើឲ្យជីវិតរបស់
ខ្ញុំកាន់តែយ៉ាបយ៉ឹនឡើង� ។

Angie Varona យំនៅពេលឆ្លើយសម្ភាសន៍របស់ទូរទស្សន៍ ABC News

រូបទាំងនោះមានកាន់តែច្រើន ក្រោយពីនោះក៏មានគេហទំព័រ Blog និងបណ្តាញសង្គម
ខុសច្បាប់ជាច្រើនក៏បានបង្កើតឡើង ក្រោមឈ្មោះរបស់ស្រ្តីគួរឲ្យអាណិតនេះ។ រូបភាព
របស់នាងមានមុខពាសពេញ​លើអ៊ីនធឹណែត រួមទាំងមាននៅក្នុងគេហទំព័រ sex ជាច្រើន
ផងដែរ ។

Angie Varona គិតថា ភាពល្បីឈ្មោះយ៉ាងអាក្រក់នេះនឹងត្រូវបានគេបំភ្លេចចោល ប៉ុន្ដែ
ជា​ការពិតស្ថានភាពកាន់តែអាក្រក់ឡើងៗ។ យើងគ្រាន់តែវាយឈ្មោះ Angie Varona
នៅលើ Google យើងនឹងទទួលបានជាង ១០០,០០០រូបភាព។

គួរឲ្យខ្លាចជាងនេះទៅទៀតគឺ Angie Varona បានទទួលសំបុត្រគំរាមរំលោភជាច្រើន
ដូច្នេះ Angie Varona ត្រូវដូរសាលា ២ ដង។ ឪពុករបស់ Angie Varona លោក Juan
Varona បានទាក់ទង និងស្វែងរកជំនួយពី FBI និងមេធាវី ដើម្បីឲ្យបណ្តាគេហទំព័រនោះ
ដក់រូបរបស់នាងចេញ ប៉ុន្តែ �ទាំងនោះមិនមែនជារូបសិចពិត ដូច្នេះ វាមិនត្រូវបានគេដក
ចេញនោះទេ�។

Angie Varona បានឲ្យដឹងថា នាងមិនហ៊ានប្រើ Facebook ឬ ទំព័រសង្គមណាមួយនោះ
ទេ ព្រោះថានាងខ្លាចត្រូវបានគេ hack ម្តងទៀត។ នាងក៏បានបង្ហើបឲ្យដឹងថា មាន​ពេល​
មួយ នាងបានញៀននឹងថ្នាំញៀន ហើយក៏បានចាកចេញពីផ្ទះ និងចង់ធ្វើអត្តឃាតកម្ម។
នាងបន្ថែមថា មានរូបជាច្រើនដែលកំពុងត្រូវបានគេប្រើប្រាស់នៅលើអ៊ីនធឹណែត មិន
មែនជារូបរបស់នាងនោះទេ រូបទាំងនោះគឺវាជារូបរបស់អ្នកដទៃធ្វើកាយវិកាដូចនាង ឫ
ក៏ជាការធ្វើឡើងដោយ Photoshop។

បច្ចុប្បន្ន បញ្ហានេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសង្គមអ៊ីនធឹណែត។ ក្នុង
នោះមានមិត្តភ័ក្តរបស់នាងម្នាក់ឈ្មោះ Coughingcolors បាននិយាយថា៖ "នាងពិតជា
គួរឲ្យអាណិតណាស់។ នេះជាមេរៀនមួយដែលនាងត្រូវតែព្យាយាមបំបាត់ ព្រោះការ
ថតរូបសិចស៊ីក្នុងពេលមានអាយុ ១៤ ឆ្នាំបែបនេះគឺមិនអាចទទួលយកបាន។ នេះក៏ជា
មេរៀនមួយសំរាប់យុវវ័យសម័យអ៊ីនធឺរណែត ដែលពួកគេត្រូវតែប្រុងប្រយ័ត្នចំពោះ
សកម្មភាពរបស់ខ្លួននៅលើបណ្ដាញសង្គមនានា" ៕
ប្រភព៖ Facebookad
ដោយ៖ ណាវី

Tags: facebooksexywretchedsimple of sexinternetangie varonaphotobucket