CamNews

យល់ដឹង 

តើអ្នកដឹងទេ? ក្នុង១ថ្ងៃ​មានមនុស្ស​ប៉ុន្មាននាក់ បានស្លាប់ដោយសារ​ភាពអត់ឃ្លាន?

ពិភពលោក ៖ ភាពអត់ឃ្លានជាបញ្ហាដ៏សំខាន់មួយ ដែលកំពុងតែតាមយាយី ដល់ប្រជាជន នៅគ្រប់ប្រទេស ទូទាំងពិភពលោក ជាពិសេសនៅក្នុង ប្រទេសក្រីក្រតែម្តង។

ស្ថិតនៅក្នុងស្ថានភាព ដែលប្រទេសមួយចំនួន នៅលើពិភពលោក បាននឹងកំពុង ជួបប្រទះក្នុង ភាពអត់ឃ្លាននេះ តើប្រិយមិត្តបានដឹងទេថា ក្នុងរយៈពេលមួយថ្ងៃ មានប្រជាជនប៉ុន្មាននាក់ ដែលបានស្លាប់ ដោយសារភាពអត់ឃ្លាន នៅទូទាំងពិភពលោក?

យោងតាមរបាយការណ៍ជាក់លាក់ ដ៏គួរឲ្យទុកចិត្តមួយ បានឲ្យដឹងថា មានមនុស្សចំនួន ៣០.៤១៥នាក់ ដែលបានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារភាពអត់ឃ្លាន។

គួរបញ្ជាក់ផងដែរថា ប្រជាជនសរុប នៅទូទាំងពិភពលោក មានចំនួនជាង ៧២០លាននាក់ ក្នុងពេលបច្ចុប្បន្ន ខណៈដែលក្នុង១ថ្ងៃៗ មានមនុស្ស ៣៧៨.១៣០នាក់ចាប់កំណើត និង មនុស្ស ១៥៦.០២១ បានស្លាប់ក្នុង១ថ្ងៃៗ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: general knowledge lifestyle យល់ដឹង