CamNews

យន្តហោះ 

រថយន្ត Nissan ម៉ូដែលថ្មី ឆ្នាំ២០១៥ រាងស្រស់សង្ហា តម្លែតែ ១៩,០០០ដុល្លារ

រថយន្ត Nissan គឺជាប្រភេទរថយន្តដ៏ប្រណិត ដែលត្រូវបានផលិតឡើងតំាងពីឆ្នាំ១៩៨៥។ ពី
មួយជំនាន់ ទៅមួយជំនាន់ រថយន្ត Nissan បានអភិវឌ្ឈន៍ និងផ្លាស់ប្តូរនូវរាងបន្តិចម្តងៗ ដើម្បី
បង្ហាញពីភាពរីកចម្រើន និងភាពកាន់តែប្រសើរឡើងរបស់រថយន្ត Nissan។ 

ថ្មីៗ នេះ រថយន្ត Nissan បានដាក់បង្ហាញរថយន្ត ម៉ូដែលថ្មី  របស់ខ្លួន  មួយស៊េរីទៀត ដែល
មានឈ្មោះថា រថយន្ត Nissan NP300 Navara  គឺជាប្រភេទរថយន្តម៉ូដែល ឆ្នាំ២០១៥  កាន់ 
តែប្លែក ជាមួយនឹងរូបរាងថ្មី ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ខុសប្លែកពីម៉ូដែលចាស់ ទាំង
រូបរាងខាងក្រៅ និងខាងក្នុង បានផ្លាស់ប្តូរថ្មីទាំងស្រុង។

ជាពិសេស រថយន្ត Nissan NP300 Navara ម៉ូដែលថ្មី ឆ្នាំ២០១៥ ត្រូវបានបំពាក់មកជាមួយ
នឹងប្រព័ន្ទភ្លើង LED ដ៏ទំនើប អាចបំភ្លឺផ្លូវបានយ៉ាងច្បាស់ល្អ នៅពេលរាត្រី សំបកកង់ថ្មី កៅ
អីអង្គុយខាងក្នុងថ្មី  មានម៉ាស៊ីន ៤  មានកម្លាំង ២,៥   អាចបើកបរបានល្បឿន ១៣៦ម៉ាយ/
ម៉ោង និងមានតម្លៃ ១៩,០០០ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភា​ព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: car 2015 Nissan NP300 Navara