CamNews

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃកើនឡើង ដល់៥៩៥នាក់ហើយ

យោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសថៃបានអោយដឹងថាចំនួនអ្នក
ស្លាប់ដោយគ្រោះទឹកជំនន់ដ៏អាក្រក់ដែលមានរយះពេល៤ខែមកហើយនៅក្នុងប្រទេសថៃ
បានកើនឡើងដល់៥៩៥នាក់ហើយនឹងបាត់ខ្លួន២នាក់។
មនុស្សដែលបានរាយការណ៍ថាស្លាប់ចុងក្រោយគឺមកពីខេត្ត Lopburi។
គិតមកត្រឹមថ្ងៃសៅនេះទឹកជំនន់លិចលង់នៅក្នុងខេត្តចំនួន១៨ ក្នុងប្រទេសថៃដែលបាន
ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណ ៥.១លាននាក់ ដែលមកពី១.៩លាន
គ្រួសារ។
ទឹកជំនន់បានប៉ះពាល់សរុបដល់៤លានគ្រួសារស្មើរនឹងមនុស្សចំនួន ១៣.៤លាននាក់នៅ
ក្នុងខេត្តចំនួន៦៤ ចាប់តាំងពីថ្ងៃ២៥ ខែកក្កដា។ ក្នុងពេលថ្មីៗលោកស្រី Hillary Clinton
ក៏បានធ្វើដំណើរទស្សនៈកិច្ច សួរសុខទុកដល់ប្រជាពលរដ្ឋថៃដែលបានរងផលប៉ះពាល់
ផងដែរ នឹងសន្យាផ្តល់ជំនួយដល់រដ្ឋាភិបាលថៃផងដែរ៕


ដោយ វឌ្ឍនា

Tags: floodthai595dead