CamNews

ប្លែកៗ 

វីដេអូ៖ ការសម្តែងឈុតប៊ីគីនីលើយន្តហោះ រញ្ជួយពេញអ៊ីនធឺណេត

វីដេអូសម្តែងឈុតប៊ីគីនីនៅលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម
VietJetAir
មិនត្រឹមតែធ្វើឲ្យរញ្ជួយនៅក្នុងពិភពអ្នកលេងអ៊ីនធឺណេតក្នុងស្រុកទេ ពេល
នេះថែមទាំងល្បី
រញ្ជួយដល់ប្រទេសប៉ែកអឺរ៉ុបថែមទៀត។

កាលពីថ្ងៃម្សិលមិញ(ថ្ងៃទី9/8) កាសែត DailyMail របស់ប្រទេសអង់គ្លេសបានចេញអត្ថបទមួយស្តីពី
ការសម្តែងនូវឈុតប៊ីគីនី"មានតែមួយគ្មានពីរ" ក្នុងដំណើរហោះហើរមួយនៅប្រទេសវៀតណាម។
អត្ថបទនោះបាននិយាយថាៈ "មិនមានភ្ញៀវបុរសៗណាចង់ចាកចេញពីកៅអីអង្គុយ ពេលដែលស្រីៗ
ស្លៀកពាក់ប៊ីគីនីសម្តែងឈុតប៊ីគីនីនៅលើយន្តហោះ ក្នុងពិធីបើកសម្ភោធរបស់ VietJetAir (VJA)ពីទី
ក្រុងហូជីមិញ ឆ្ពោះទៅទីក្រុងញ៉ាចាង(ប្រទេសវៀតណាម)។

ភ្ញៀវបុរសៗបានប្រើទូរស័ព្ទដៃថតរូប និងថតវីដេអូនៃការសម្តែងនោះដោយការសប្បាយរីករាយ។
ស្រីៗទាំងនោះគឺជាបេក្ខនារីនៃការប្រលង" Beauty Contest " ដោយពួកគេសម្តែងគ្រវីត្រគាតរយះ
ពេល 3នាទីនៅពីមុខភ្ញៀវនៅក្នុងយន្តហោះនោះ។

ឈុតសម្តែងប៊ីគីនីនៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ VietJetAir (វៀតណាម)

វីដេអូនៃការសម្តែងឈុតប៊ីគីនីនៅលើយន្តហោះ

ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានទទួលការផាកពិន័យ ក្រោយពេលដែលវីដេអូនៃការ
សម្តែងឈុតប៊ីគីនីនៅលើយន្តហោះនេះត្រូវបានគេបង្ហោះនៅលើ YouTube និងក្លាយជាចំនុចក្តៅនៅ
លើបណ្តាបណ្តាញសង្គម៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: bikini on flight foreign newspapers VietJetAir vietnam unbelievable strange