ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ប្រឈមនឹងការ ដេកគុក បន្ទាប់ពី ថតជាប់នូវសកម្មភាព បានទាំងស្រុង ស្តីពី ការដោះដូរ សត្វក្រពា ជាថ្នូរ នឹងការទិញស្របៀរ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហ ទំព័រ សារព័ត៌មាន បរទេស ស្កាយ ។
ដោយឡែក បើតាម ការដឹង ពីមន្រ្តីផ្លូវការ តំណាងអោយ នាយកដ្ឋានសត្វព្រៃ អោយដឹងថា Fernando Aguilera រងការចោទប្រកាន់ ពីបទ ភាពជាម្ចាស់កម្មសិទ្ធ សត្វក្រពា ដោយខុសច្បាប់ ដោយនៅក្នុងនោះ គាត់ ក៏បាន មានបំណង លក់វា ទៅអោយហាងមួយកន្លែង ដូចគ្នាផងដែរ នៅក្រុង ជាប់មាត់សមុទ្រ Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
លោក Jorge Pino ជាអ្នកតំណាង អោយ គណៈកម្មាធិការ នាយកដ្ឋាន ការពារ និងអភិរក្ស សត្វព្រៃអោយ ដឹងថា ជនជាប់ចោទ រូបនោះ បានចាប់សត្វក្រពា មានប្រវែង ជិត ១ ម៉ែត្រ កន្លះ មួយនេះ ពីក្រុងព្រៃ ក្បែរ កន្លែងកើតហេតុ។ ដោយឡែក បុគ្គលិក ប្រចាំហាង ទំនិញ មួយនេះ បានទូរស័ព្ទប្តឹង ប៉ូលីស បន្ទាប់ពី បាន ឃើញជនជាប់ចោទ យកក្រពា មួយក្បាលនោះ មកលក់ ជាថ្នូរ នឹងស្របៀរ។ បន្ទាប់ពី មានកិច្ចអន្តរាគមន៍ ពី សំណាក់ មន្រ្តីប៉ូលីស ជនជាប់ចោទ ក៏ត្រូវបានចាប់ខ្លួន ដោយនៅក្នុងនោះ គេអាចនឹងប្រឈម ក្នុងការ ជាប់ ពន្ធនាគារ ដល់ទៅ ៦ ខែ និងពិន័យជា សាច់ប្រាក់ ដល់ទៅ ៥០០ ដុល្លារ រីឯ សត្វក្រពា តូចមួយក្បាលនោះ វិញ អាជ្ញាធរ មានសមត្តកិច្ច បានចាប់ព្រលែង ចូលទៅក្នុង ព្រៃក្បែរនោះ វិញហើយ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់ តែច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ