CamNews

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃកើនឡើង ដល់៦០៦នាក់ហើយ

យោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសថៃបានអោយដឹងថាចំនួនអ្នក
ស្លាប់ដោយគ្រោះទឹកជំនន់ដ៏អាក្រក់ដែលមានរយះពេល៤ខែមកហើយនៅក្នុងប្រទេសថៃ
បានកើនឡើងដល់៦០៦នាក់ហើយនឹងប​ន្តបាត់ខ្លួន៣នាក់។
មនុស្ស៤នាក់ទៀតត្រូវបានគេរាយការណ៍ថាស្លាប់នៅក្នុងថ្ងៃចន្ទ័ដែលពួកគេស្ថិននៅក្នុង
ខេត្ត Angthong និង Sa Kaew។
ទឹកជំនន់បានកើតឡើងដោយសារភ្លៀងមូសុងដែលបានធ្លាក់មកយ៉ាងខ្លាំងលើប្រទេសថៃ
ចាប់តាំងពីពាក់កណ្តាលខេត្តកក្កដា។
គិតត្រឹមថ្ងៃអង្គារនេះ ទឹកជំនន់នៅតែបន្តលិចលង់ក្នុងខេត្តចំនួន១៧នៃខេត្តសុរបទាំង៧៧
នឹងបានប៉ះពាល់ដល់ប្រជាជនចំនួន ៥.១លាននាក់ដែលស្មើរនឹង ១.៩លានគ្រួសារ។
ទឹកជំនន់បានប៉ះពាល់សរុបដល់៤លានគ្រួសារស្មើរនឹងមនុស្សចំនួន ១៣.៤លាននាក់នៅ
ក្នុងខេត្តចំនួន៦៤ ចាប់តាំងពីថ្ងៃ២៥ ខែកក្កដា៕

ដោយ វឌ្ឍនា
Xinhua

Tags: floodthai606dead