CamNews

ការធ្វើអត្តឃាតសំលាប់ខ្លួន


ការធ្វើអត្តឃាតសំលាប់ខ្លួន

មានការចាប់ខ្លួនអ្នកបើកបររថយន្តម្នាក់ដោយចោទប្រកាន់ពីបទឃាតកម្មដោយប្រើប្រាស់
ថ្នាំបំពុលកណ្តុលសំលាប់ខ្លួនដោយចងករបស់គាត់នៅក្នុងបន្ទប់មួយនៅពេលព្រឹកថ្ងៃពុធ
នាយប៉ូលិស Klong Wan លោក Noppadon Thuwangkawat       បានមានប្រសាសន៍ថាៈ
ភ្នាក់ងារសង្រ្គោះបានព្យាយាមជួយសង្រ្គោះលោក Chamlong "Nirut" Sonkhamhan    ឲ្យ
ដឹងខ្លួនប៉ុន្តែមិនគាត់បានស្លាប់ទៅហើយ។ នាយប៉ូលិស លោកNoppadon មានប្រសាសន៍
បន្ថែមទៀតថាៈ លោកChamlong    ហាក់ដូចជាអត់មានកំលាំង និង និយាយបានតិចនៅ
ពេលដែលអ្នកស៊ើបអងេ្កតព្យាយាមស្នើសុំគាត់នៅយប់ថ្ងៃអង្គារ។ នៅពេលដែលគាត់បាន
ត្រលប់ទៅបន្ទប់របស់គាត់វិញ និង ស្ថិតនៅក្រោមការត្រួតពិនិត្យមើលរបស់អ្នកយាម។
គាត់បានមានប្រសាសន៍ថាៈ ជនសង្ស័យដើរទៅបន្ទប់ទឹកនៅខាងក្នុងបន្ទប់របស់គាត់នៅ
ម៉ោង5:30នាទីព្រឹក។ ក្រោយមកប៉ូលិសបានមើលគាត់ស្លាប់ដោយចងករបស់គាត់នឹង
ពិដានដោយយកអាវរបស់គាត់ចងជុំវិញករបស់គាត់។ កាលពីថ្ងៃច័ន្ទប៉ូលិសបានចាប់ខ្លួន​
Chamlong ដែលមានអាយុ43ឆ្នាំ រស់នៅខេត្តSongkhla ដោយសារតែបុរសដែលបានធ្វើ
អត្តឃាតរូបនេះបានជួលរថយន្ត        ហើយបន្ទាប់មកបានលូចរថយន្តដែលជួលនោះ ។
បន្ទាប់មកគាត់បានយករថយន្តនោះលក់ទៅឲ្យក្រុមចោរនៅក្នុងស្រុក Hat Yai។ ការធ្វើ
សំលាប់ខ្លួនជាច្រើនបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំមុន  និង     បន្តរហូតមកដល់ថ្ងៃទី9
ខែមេសា ឆ្នាំនេះ។ មានម្ចាស់រថយន្តដឹកទំនិញប្រភេទpickupចំនួន9នាក់ហើយត្រូវបានគេ
ដឹងថាត្រូវបានគេបាញ់សម្លាប់។ បួននាក់ក្នុងចំនោមពួកគេត្រូវបានសម្លាប់ដោយថ្នាំពុល
ខណៈពេលដែលបីនាក់ផ្សេងទៀតនៅមានជីវិត។ ពីរនាក់ផ្សេងទៀតដែលជាជនរងគ្រោះ
កំពុងបន្តបាត់ខ្លួន។ Chamlong បាននិយាយថាៈ គាត់បានជ្រើសរើសជនរងគ្រោះរបស់
គាត់ដោយព្រាវ ពីលេខទូរស័ព្ទដែលបានបិទប្រកាសនៅកន្លែងសាធារណៈផ្តល់សេវា
រថយន្តដឹកទំនិញ។ យោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថាៈ មុនពេលដែលបុរសនោះស្លាប់
បានព្យាយាមចងកនៅក្នុងបន្ទប់នៅកន្លែង CSD នៅថ្ងៃច័ន្ទ ប៉ុន្តែខ្សែភ្លើងដែលគាត់បាន
យកមកពីបន្ទប់ជិតគ្នានោះគឺក្នុងគោលបំណងសំលាប់ខ្លួន។


ដោយៈ វណ្ណៈ
ប្រភពៈ bangkokpost






Tags: Thai crimes