CamNews

មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍ឆេះទូរថភ្លើងនៅ ឥណ្ឌា

យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់នឹងច្រើននាក់ទៀតរងរបួសក្នុងហេតុការណ៍
ឆេះទូរថយន្តភ្លើងចំនូន២ដែលបានកើតឡើងនៅក្នុងភាគខាងកើតប្រទេសឥណ្ឌា, រដ្ឋ
Jharkhand នៅប៉ុន្មាននាទីកន្លងទៅនេះ។
មនុស្ស៧នាក់ដែលក្នុងនោះមាន កុមារ២នាក់ ត្រូវបានស្លាប់នៅពេលដែលភ្លើងបានឆេះ
ម៉ាស៊ីនត្រជាក់នៅក្នុងទូទី១ រួចបន្តឆេះទៅទូទី២។ ហើយការកើនឡើងនៃចំនួនអ្នកស្លាប់ ត្រូវបានប៉ាន់ស្មានថាអាចនឹងកើនឡើង។
ការិយាល័យផ្លូវដែករបស់ឥណ្ឌាបានរាយការណ៍ថា អ្នកស្លាប់រួមមានក្មេងស្រ្តីអាយុ៥ម្នាក់
នឹងជនជាតិរូស៊ី្ស២នាក់។
ផ្លូវរថភ្លើងនៅក្នុងប្រទេសឥណ្ឌាគឺជាបណ្តាញដ៏សំខាន់ដែលតភ្ជាប់គ្រប់ជ្រុងនៃប្រទេស
ហើយបានដឹកជញ្ជួនអ្នកដំណើរ ១៨លាននាក់ជារៀងរាល់ថ្ងៃ៕


ដោយ វឌ្ឍនា

Tags: indiafiretrain