នៅខេត្តអាយុធ្យាដែលជាទីក្រុងបុរាណនឹងតំបន់អច្ឆរិយពិភពលោករបស់ថៃបានរៀបចំ
ទិវាបោសសំអាតដ៏ធំមួយនៅថ្ងៃចន្ទ័ម្សិលមិញនេះក្នុងតំបន់រោងចក្រឧស្សហកម្ម Bang
Pa-In បន្ទាប់ពីទឹកជំនន់បានស្រកអស់។
បុគ្គិលិកប្រមាណ ២,០០០នាក់ដែលបំរើការនៅក្នុងរោងចក្រនានាក្នុងតំបន់នោះបានចូល
រួមបោសសំអាតរោងចក្ររបស់ពួកគេដើម្បីជួយអោយផលិតកម្មចាប់ផ្តើមឡើងវិញនៅចុង
ខែនេះ។
រោងចក្រជាង ១០០ដែលស្ថិតនៅក្នុង តំបន់រោងចក្រឧស្សហកម្ម Bang Pa-In ត្រូវបាន
លិចលង់ចាប់តាំងពីខែតុលា ដែលធ្វើអោយបុគ្គិលិកប្រមាណ ១លាននាក់ព្យួរការងាររបស់
ពួកគេ ជាងនេះទៅទៀតបានធ្វើអោយខាតបង់ទឹកប្រាក់ប្រមាណ ៣.៣ពាន់លានដុល្លា៕
ដោយ
វឌ្ឍនា