CamNews

ព័ត៌មានអន្តរជាតិ 

ពិតឬ ដែលថា ធ្លាប់មាន សត្វដាយនូស័រ យក្ស មានស្នែង និង ស្លាប នៅពីលើក្បាល ធ្លាប់រស់នៅ លើផែនដី ?

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ក្រោយពីបានរកឃើញ ផូស៊ីល​ សត្វដាយនូស័រ ឈ្មោះចុងក្រោយ របស់វា ត្រូវបានគេប្រសិទ្ធនាម​អោយដឹងថា Mercuriceratops ជា បេក្ខភាព  ពូជសត្វដាយនូស័រតែ មួយគត់ មានលក្ខណៈចម្លែកហួស ពោល មានស្នែង នៅពីលើក្បាល ខណៈ ផ្ទៃពីលើក្បាល របស់វា មានលក្ខណៈធំទូលាយ ប្រៀបបានទៅនឹង ស្លាប ដែលធ្លាប់មានវត្តមាននៅលើមួករបស់អាទិទេពបុ រាណរបស់ប្រទេសក្រិក Mercury នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អ៊ិនប៊ីស៊ីញូវ ។

លើសពីនេះ​ ប្រភពដដែល បន្តអោយដឹងថា វត្តមានពូជសត្វដាយនូស័រ រស់នៅលើភពផែនដីតាំងពី ៧៧ លានឆ្នាំមុនមួយនេះ ត្រូវបានអ្នកវិទ្យាសាស្រ្ត អះអាងអោយដឹងថាវាជាពូជដាយនូស័រស៊ីរុក្ខជាតិ ជាអាហារ ដោយនៅក្នុង រាល់ការពណ៌នា និង ការចាត់ថ្នាក់ ត្រូវបានគេបោះពុម្ពផ្សាយ លើបណ្តាញ អ៊ិនធើណេត តាមរយៈ ទស្សនាវដ្តី Naturwissenschaften ។

ប្រភពបន្តអោយដឹងថា ផូស៊ីលសត្វដាយនូស័រ ប្រភេទនេះ    ត្រូវបាន គេរកឃើញ នៅឯទន្លេ Judith River រដ្ឋ Montana សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ យោងតាមសម្តី      អ្នក ជំនាញ បញ្ជាក់បាន​អោយដឹងថា វាអាចនឹងមានប្រវែងដល់ទៅ ៦ ម៉ែត្រ ខណៈ ទម្ងន់ អាចនឹងមាន  ដល់ ទៅ ២ តោន ។ ហើយអ្វីដែលជាការសង្ស័យ វត្តមាន សរីរាង្គចម្លែក នៅចំពីលើក្បាល របស់វា ខុសពីពូជ   សត្វដាយ នូស័រសព្វមួយដងនោះគឺថា តាមពិតទៅ វាគ្រាន់តែជាផ្នែកមួយនៃ សរីរាង្គ លលាដ៍ក្បាល  លយទៅ លើ ខណៈវាមានតួនាទី យ៉ាងសំខាន់ ក្នុងការការពារ គូសត្រូវ,ការកំណត់អោយបាននូវអត្តសញ្ញាណ ពូជដាយនូស័រប្រភេទនេះ និង ទាក់ទាញ ដៃគូ ជាសត្វដាយនូស័រ ដូចគ្នាថែមទៀតផង ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ អ៊ិនប៊ីស៊ីញូវ


Tags: Int news Unt news Breaking news Dinosaur