កំពូលតារាសម្ដែង ហុងកុង Jackie Chan ( ឈិន ឡុង ) ថ្មីៗនេះ បាននិយាយថា ទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់នឹងបានទៅលើកូនប្រុសរបស់ខ្លួន Jaycee ដែលទើបចេញពីពន្ធធនាគារ កាលពីពេលថ្មីៗកន្លងទៅនេះ ។
យោងតាមព័ត៌មាន ពីTencent Entertainment បានឲ្យដឹងនៅថ្ងៃទី៥ ខែមីនាឆ្នាំ២០១៥នេះថា តារាសម្ដែងហុងកុង Jackie Chan ធ្លាប់បាននិយាយថា កូនប្រុសរបស់ខ្លួន Jaycee Chan នឹងមិនទទួលទ្រព្យសម្បត្តិ អ្វីពីខ្លួនឡើយ ដែលទ្រព្យសម្បត្តិទាំងនោះនឹងត្រូវបរិច្ចាគដល់សង្គម ហើយគេត្រូវរស់ដោយធ្វើការងារចិញ្ចឹមខ្លួនឯង ។ ផ្ទុយទៅវិញគំនិត របស់តារាវ័យ៦០ ឆ្នាំរូបនេះ បានផ្លាស់ប្តូរ ដោយលោកបែរជានិយាយថា« ទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ត្រូវបានទៅលើកូនប្រុស Jaycee Chan ព្រោះគេជាកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំជាឪពុករបស់គេ គឺមិនអាចផ្លាស់ប្តូរទេ »។
ខណៈនេះដែរ Jackie Chan កំពុងជួយដល់ កូនប្រុសសម្រាប់ ការថតបង្ហើយអាល់ប៊ុមថ្មី ដែលបានផ្អាកអស់មួយរយៈធំ ដោយសារ Jaycee Chan ត្រូវចាប់ខ្លួនពីបទល្មើស ពាក់ព័ន្ធគ្រឿងញៀន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល