CamNews

មនុស្ស៤នាក់រងរបួសក្នុងការប៉ះទង្គិចរថភ្លើងនៅ ឥណ្ឌា

មនុស្ស៤នាក់បានរងរបូសនៅក្នុងការប៉ះទង្គិចគ្នាមួយរវាងរថភ្លើងដឹកអ្នកដំណើរ នឹងរថ
ភ្លើងដឹកទំនិញនៅភាគខាងកើតរដ្ឋ Orissa ប្រទេសឥណ្ឌានៅព្រឹកថ្ងៃពុធនេះ។
រថយន្តភ្លើងទាំងពីរនេះបានធ្វើដំណើរនៅលើគោលដៅតែមួយ តែខ្សែរថភ្លើងតំរូវអោយ
រត់បានតែមួយប៉ុណ្ណោះដែលជាហេតុបង្កអោយមានការប៉ះទង្កិចនេះ។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមនុស្ស៧នាក់បានស្លាប់នៅក្នុងការឆេះទូរថយន្ត
ភ្លើងដឹកអ្នកដំណើរកាលពីម្សិលមិញនេះ។
ផ្លូវរថភ្លើងនៅក្នុងប្រទេសឥណ្ឌាគឺជាបណ្តាញដ៏សំខាន់ដែលតភ្ជាប់គ្រប់ជ្រុងនៃប្រទេស
ហើយបានដឹកជញ្ជួនអ្នកដំណើរ ១៨លាននាក់ជារៀងរាល់ថ្ងៃ៕

ដោយ វឌ្ឍនា
Xinhua

Tags: indiatraincollision