CamNews

តារា 

Kim Kardashian បង្អួតដើមទ្រូងធំ នៅ New York

ស្រីស្អាត Kim Kardashian តែងឆ្លៀតឱកាស ដើម្បីបង្ហាញភាពសិចស៊ីរបស់ខ្លួន នៅពេល
នាងបានចូលរួមព្រឹត្តិការណ៍និមួយៗ។



Kim Kardashian បង្ហាញខ្លួនប្រកបដោយភាពទាក់ទាញ នៅក្នុងពីធីជប់លៀងនៃព្រឹត្តិការណ៍
បង្ហាញម៉ូដែលនៅក្រុង New York កាលពីយប់ថ្ងៃទី ៥កញ្ញា។ នាងមកកាន់ទីក្រុងនេះ ដើម្បី
ចូលរួមក្នុងពិធីបង្ហាញម៉ូដ Mercedes Benz។

នៅក្នុងព្រឹត្តិការណ៍នេះ Kim Kardashian ក៏បានបង្ហើបពីរឿងមនោសញ្ចេតនារបស់ខ្លួនជាមួយ
នឹង Kanye West ។ នាងថ្លែងថា ៖ "ខ្ញុំគិតថា ខ្ញុំកំពុងតែមានទំនាក់ទំនងយូរអង្វែង។ ខ្ញុំសង្ឃឹម
និងជឿជាក់លើប្រការនេះ។ បច្ចុប្បន្ន ខ្ញុំពិតជាចង់បានកូន។ ខ្ញុំយកចិត្តទុកដាក់ទៅលើប្រការ
សាមញ្ញច្រើនជាងមុន ដូចជា ការនៅផ្ទះ មិនអើពើដល់ការងារខាងក្រៅ រហូតដល់ការចំអិន
អាហារ" ។

គួររំលឹកថា Kim Kardashian បានរៀបការ និងបានលែងលះកាលពីខែតុលា ឆ្នាំទៅ។ បច្ចុប្បន្ន
នាងក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយ Kanye West ។ Kim Kardashian មិនមែនជាកំពូល
តារាសំដែង កំពូលតារាចម្រៀង ឬកំពូលតារាបង្ហាញម៉ូដនោះទេ ប៉ុន្ដែនាងមានភាពល្បីល្បាញ
នៅ Hollywood  ដោយសារតែរង្វង់ចង្កេះអង្ក្រង និងរឿងអាស្រូវរបស់នាង៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

 

 


Tags: Kim Kardashian star us