(អាមេរិក)៖ Kanye West ស្វាមីតារាចម្រៀងនិងជាតារាទូរទស្សន៍ដ៏ល្បីរបស់អាមេរិក Kim Kardashian បានធ្វើរឿងដ៏គួរឲ្យស្ងប់ចិត្តមួយចំពោះមិត្តភក្តិជិតស្និទ្ធដែលធ្លាប់កើតបញ្ហាអន់ចិត្តនឹងគ្នាយ៉ាងខ្លាំងកំឡុងពេលបោះឆ្នោតជ្រើស រើសប្រធានាធិបតីអាមេរិកថ្មីនោះ Kanye West បានទូរស័ព្ទទៅ Jay Z ស្វាមីតារាចម្រៀងដ៏ល្បី Beyonce ដើម្បីចូលរួមអបអរនឹងដំណឹងកូនភ្លោះរបស់មិត្តភក្តិដែលនឹងសម្រាលនាពេលខាងមុខ។
មិនត្រឹមតែអបអរទេ Kanye West ក៏បានជូនពរឲ្យ Beyonce សម្រាលបានកូនប្រុសទៀតផង ដោយចែករំលែកបទពិសោធន៍ ជាឪពុកនិងកូនប្រុសថែមទៀត ប៉ុន្តែទោះ ជាយ៉ាងណា នេះគ្រាន់តែពាក្យជូនពររបស់ មិត្តភក្តិប៉ុណ្ណោះប្រសិនបើវាមិនពិតនោះតារាចម្រៀង Beyonce អាចនឹងសម្រាលបានកូនភ្លោះស្រីវិញ។
និយាយពីរឿងកូន Kanye និង Kim Kardashian ហាក់ដូចជាកំពុងចង់បាន កូនថែមម្នាក់ទៀតពេលឮដំណឹ ងមិត្តភក្តិមានកូនភ្លោះបែបនេះ ហើយក៏បានព្យាយាមកសាង ទំនាក់ទំនងមិត្តភាពរបស់ពួកគេ ទាំងអស់ឡើងវិញដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង