ម៉ួតូ scooter កង់៣ YB 250 ZKT របស់ក្រុមហ៊ុនចិនមួយ ត្រូវប៉ូលីសអ៊ីតាលីរឹបអូសក្នុង
ពិព័ណ៌ម៉ូតូ EICMA ២០១១ នៅក្នុងប្រទេសអ៊ីតាលី ដោយសារវាមានរូបរាងដូចនឹងម៉ូដែល
MP3 របស់ Piaggio ។
ក្រុមហ៊ុន Piaggio និងគណៈកម្មការពិព័ណ៌ EICMA ២០១១ ក៏បានធ្វើការបកស្រាយបញ្ជាក់
ការពិតរបស់ព័ត៌មានខាងលើនេះផងដែរ។ តំណាងរបស់ប៉ូលីសសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
ប្រទេសអ៊ីតាលីបានឲ្យដឹងថាម៉ូដែលម៉ូតូនេះ មានរូបរាងដូចនឹង Piaggio MP3 ពេក ដែលជា
ម៉ូដែលម៉ូតូបានរចនា និងបានចុះឈ្មោះសិទ្ធលើកម្មសិទ្ធបញ្ញានៅអ៊ីតាលី ដូច្នេះ ត្រូវរឹបអូស
ដើម្បីធ្វើការស៊ើបអង្កេតនូវទង្វើថតចំលង និងរំលោភលើកម្មសិទ្ធបញ្ញា។ ម៉ូតូកង់៣ នេះ
ផលិតដោយក្រុមហ៊ុន Kaitong របស់ចិន និងចែកចាយតាមរយៈក្រុមហ៊ុនសាខា Yiben។
ប្រភព៖ autopro
ដោយ៖ មិនា