CamNews

តារា 

Rooney បង្ហាញស្នាមរបួស បែកក្បាលយ៉ាងស្រៀវសាច់ នៅលើ Facebook

កាលពីសប្តាហ៍មុន ទស្សនិកជន មិនបានឃើញវត្តមាន របស់កីឡាករអង់គ្លេស Wayne Rooney
នៅឯទឹកដី Anfield របស់ក្រុម Liverpool ឡើយតែទស្សនិកជន ក៏មិនបានដេញដោលអ្វីខ្លាំងនោះ
ទេ ទើបតែថ្ងៃនេះ Rooney បានបញ្ជាក់អំពីហេតុផលដែលគាត់ មិនអាចលេង ហើយក៏អវត្តមាន
ក្នុងជំនួបជាមួយ Liverpool កាលពីសប្តាហ៍មុន អោយទស្សនិកជនបានដឹង តាមរយៈ Facebook ។



Rooney បានបង្ហោះរូបរបួស ក្បាលរបស់ខ្លួន អោយទស្សនិកជនមើល ឃើញថាវាពិតជាស្រៀវ
សាច់ណាស់ ព្រោះតែស្នាមរយះនៅលើថ្ងាស់ របស់ Rooney ពិតជាវែងហើយជ្រៅទៀត ។ របួស
នេះគឺដោយសារតែ រត់បុកគ្នាជាមួយ Phil Jones ក្នុងពេលហ្វឹកហាត់ ។ គ្រាន់តែរូបនេះបានបង្ហោះ
ចូលក្នុង Facebook សូម្បីតែ Theo Walcott ក៏បាននិយាយថា វាពិតជាធ្វើអោយគាត់ ស្រៀវសាច់
ណាស់ ហើយមើលទៅដូចនៅក្នុងរឿងកុន របស់ហូលីវូដអញ្ចឹង ។



ជាមួយនិងរបួសនេះ Rooney ប្រហែលជាត្រូវសំរាកព្យាបាល ៣ សប្តាហ៍ ដូចនេះបានន័យថាគាត់
នឹងមិនបានចូលរួមប្រកួត អោយក្រុមជំរើសជាតិអង់គ្លេស ដល់ទៅ ២ ប្រកួតខាងមុខនេះ ក្នុងវគ្គ
ជំរុះ World Cup 2014 ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: wayne rooney manchester united red manu david moyes football stars england