ភ្នំពេញៈ ក្នុងរដូវកាល មហារកក្រើក នៃសួនកម្សាន្ត ឌ្រីមលែនឌ៍ ដែលជាសួនកម្សាន្តទំនើប
ក្នុងប្រទេសកម្ពុជា នឹងរៀបចំការប្រគុំតន្ត្រីប្រចាំ ឆ្នាំ២០១៣ ដោយមានការចូលរួមពី សំណាក់
តារាល្បីៗ ក្នុងប្រទេសកម្ពុជា ជាច្រើនរូប ដូចជាកញ្ញា ឱក សុគុន្ធកញ្ញា លោក ឆាយ វីរៈយុទ្ធ
លោក រ៉ូលីន អ្នកនាង កាតុ ក្រុមរាំ Tiny Toon ព្រមទាំងពិធីករ ពិធីការី ដែលមានសម្រស់ស្រស់
ស្អាត និងវោហារស័ព្ទ មិនចេះរីងស្ងួត ផ្សេងទៀតផងដែរ ។
ស្របពេលនឹង ផ្តល់ជូន ភាពរីករាយទ្វេដង ដោយអនុញ្ញាតឱ្យ ប្រជាពលរដ្ឋ ជិះឧបករណ៍កម្សាន្ត
ដោយសេរី និងឥតគិតថ្លៃ ក្នុងថ្ងៃទី១១ ខែ មីនា តំណាងឌ្រីមលែនឌ៍ បាបឱ្យដឹងថា កម្មវិធីនេះ គឺ
ជាការប្រគុំតន្រ្តី ប្រចាំឆ្នាំដែល ឌ្រីមលែនឌ៍ តែងតែរៀបចំឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយ
និងការកម្សាន្ត ដោយគ្មានដែនកំណត់ សម្រាប់អតិថិជន របស់ខ្លូន ដែលតែងតែគាំទ្រ និងចូល
កម្សាន្ត ជារាងរាល់ថ្ងៃ។ លោកបានបន្តទៀតថា កម្មវិធីទទួលបានការឧបត្ថមធំពី ក្រុមហ៊ុនធំៗ
ចំនួនពីរគឺ ស្រាបៀរ កម្ពុជា និង បណ្តាញទូរស័ព្ទចល័ត Smart Mobile ។
សួនកម្សាន្ត ឌ្រីមលែនឌ៍ ជាទីកម្សាន្តទំនើប ដ៏រីករាយមួយ នៅរាជធានីភ្នំពេញ សម្រាប់អតិថិជន
គ្រប់គ្នា ដែលបំពាក់ដោយឧបករណ៍កម្សាន្តប្លែកៗជាច្រើន នាំមកពីបរទេសដូចជា អាប៉ូឡូហោះ
ទៅឋានព្រះចន្ទ្រ, ថាសហោះភពក្រៅ, សំបុកសួគ៌, រទេះភ្លើងហោះ, ម៉ូតូហោះ និងពែងវិល ជា
ដើម។ មិនតែប៉ុណ្ណោះ សួននេះ ក៏មាន យន្តហោះប្រដេញ (Astrojet) សម្រាប់មិត្តយុវវ័យ និង
ប្អូនៗកុមារ ជិះកម្សាន្ត ក៏ដូចជាមាន សួនច្បារ ស្រស់ស្អាត ចម្រុះពណ៌ជាច្រើន ថែមទៀត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល