CamNews

ស្រ្តីម្នាក់ បានសម្លាប់កុមារ អាយុ៥ឆ្នាំម្នាក់ និងទារក អាយុ១១ខែម្នាក់

ស្រ្តីជនជាតិអង់គេ្លសម្នាក់ បានចូលខ្លួនសារភាពថា បានសំលាប់កូនរបស់ខ្លួន នៅ
ក្នុងបន្ទប់
សណ្ឋាគារមួយនៅអេស្បាញ។


លោកស្រី Lianne Smith អាយុ ៤៥ឆ្នាំ   ជាអតីតអ្នកមើលថែក្មេង  ត្រូវបានប្រឈរមុខជាប់
ពន្ធនាគារ ៣៤ឆ្នាំ បន្ទាប់ពី  ក្រុមប្រឹក្សាតុលាការ ៩រូប  នៅតុលាការខេត្ត  Girona  បានរក
ឃើញថា ស្រ្តីរូបនេះ មានកំហុសចេតនាក្នុងករណីសំលាប់ខាងលើ កាលពីថ្ងៃអង្គារ។

អស់រយៈពេល ៨ម៉ោង ក្រុមប្រឹក្សាតុលាការ ៩រូប បានសម្រេចសេចក្តីថា លោកស្រី Smith
ពិតជាមានសតិយល់ដឹងគ្រប់គ្រាន់ក្នុងការសំលាប់ក្មេង អាយុ ៥ឆ្នាំម្នាក់និងទារក អាយុ១១
ខែម្នាក់ ហើយនេះគឺជាកំហុសមួយ  ដែលមានស្ថានទំងន់ទោសមិនអាចលើកលែងបាន។

ដូច្នេះ តុលាការសម្រេចឃុំខ្លួន លោកស្រី Smith  ពីបទមនុស្សឃាត់ដោយចេតនា និងផ្តន្ទា
ទោស ដាក់ពន្ធនាគាររយៈ ៣៤ឆ្នាំ៕

ដោយ៖ វណ្ណៈ
ប្រភព៖ telegraph


Tags: Spain Internaional News