CamNews

សុខភាព 

ប្រើក្បាច់ឱ្យស័ក្ដិសម នឹងអវយវៈភេទ

ក្នុងការរួមភេទអ្វី ដែលសំខាន់ជាងគេ គឺការធ្វើឱ្យនាងទទួល បានសេចក្ដីសុខ មិនមែនខ្នាត
អវយវៈភេទ នោះទេ ។ ទោះ បីយ៉ាងនេះក្ដី ក៏នៅមានកត្ដាមួយទៀត ដែលមិនអាចខ្វះបាន
នោះ គឺការយល់ដឹង ពីបច្ចេកទេស ក្នុងការ រួមភេទ ។ បញ្ហានេះ មានបុរសជាច្រើនបាន
ផ្ដោតទំនុកចិត្ដទៅ លើខ្នាតអវយវៈភេទ ក្នុងនោះមិនថា ខ្នាត រូបរាង ឬភាពរឹងមាំ ។ យើង
សូមអះអាងថា ស្ដ្រីមួយចំនួនធំនាង ទទួលបានសេចក្ដី សុខជាមួយនឹងខ្នាតអវយវៈមធ្យម
ហើយ ក៏នៅមានចំនួនមិនតិចដែរ ដែលត្រូវការ អវយវៈភេទខ្នាតតូចដែរ ។ មានស្ដ្រីខ្លះក៏
ចូលចិត្ដឱ្យបុរស ប្រើអង្គ ជាតិរុលចូលរាក់ៗ ច្រើនជាងរុលចូលជ្រៅ ដោយសារចំណុច ភ្ញោច
អារម្មណ៍របស់ស្ដ្រីភាគច្រើនវាស្ថិតនៅ ក្បែរៗ នឹងមាត់ទ្វារមាសនោះឯង ។

-ក្បាច់រួមភេទសម្រាប់អង្គជាតិធំវែង

សម្រាប់សុភាពបុរសទាំងអស់ដែលមានខ្នាតអង្គជាតិធំ គួរប្រើក្បាច់រួមភេទដេកផ្អៀង (Pretzel)
ដោយឱ្យភាគីខាង ស្រីដេកផ្ងារ ចំណែកភាគីបុរសដេកផ្អៀងពីចំហៀង ហើយប្រើជើង ម្ខាងស៊ក
ចូលប្រឡោះ ភ្លៅរបស់នាង ។ រួចឱ្យ នាងលើកជើងម្ខាងពាក់លើត្រគាករបស់បុរស ចំណែក
ជើងម្ខាងទៀតលាតត្រង់ ។ ក្រោយ ពេល ភាគីបុរសស៊កអង្គ ជាតិ ចូលហើយ ភាគីបុរស ត្រូវ
រំកិលខ្លួនឡើងទៅលើ រួចទម្លាក់ចុះមកវិញ ហើយនៅ រាល់ពេលអ្នកធ្វើចលនារាងកាយចុះ ឡើង
នោះ អង្គជាតិរបស់អ្នកនឹងរុលចូលដោយ ស្វ័យប្រវត្ដិ ។

ក្រៅពីក្បាច់ខាងលើនេះ ក៏មានក្បាច់ស្រី នៅពីខាងលើ ក៏ស័ក្ដិសមនឹងខ្នាតអង្គជាតិបុរសធំដែរ
ព្រោះ ក្បាច់នេះ នាងអាចគ្រប់គ្រងជម្រៅ ក្នុងការវាយលុករបស់បុរសបានយ៉ាងងាយ ហើយ
ខណៈពេលនោះនាងគឺជា ភាគីគ្រប់ គ្រងហ្គេម និងបញ្ចេញកម្លាំង ។ ពេលនោះធានាថា ការរួម ភេទរបស់អ្នកទាំងពីរប្រាកដជាទទួលនូវភាពញញឹម ប្រកបដោយសេចក្ដីសុខមិនចាំបាច់ នឿយ
ហត់ ។

-ក្បាច់រួមភេទសម្រាប់ខ្នាតអវយវៈភេទ មានទំហំល្មម

សម្រាប់ខ្នាតអង្គជាតិទំហំល្មមនេះក្បាច់ ដែលស័ក្ដិសម គឺជាក្បាច់ឱ្យភាគីស្ដ្រីនាងអង្គុយ បែរ
មុខទៅរក ចុងជើង រួច តម្រង់អវយវៈភេទ នាងឱ្យចំអង្គជាតិ ក្បាច់នេះជួយឱ្យនាងគ្រប់គ្រង
ជម្រៅរុលចូលនៃអង្គជាតិបាន ទៅតាម អារម្មណ៍ ប្រាថ្នារបស់នាង ។ ស្របពេលនោះដែរ
ភាគី បុរសមានឱកាសបាន គយគន់សោភ័ណភាព ត្រគាករបស់ នាង ដែលកំពុងធ្វើចលនា
ដោយ បង្ហាញនូវសាច់ខ្នងដ៏ម៉ដ្ឋខៃ របស់នាងផងដែរ ។

ទោះបីយ៉ាងណាក៏ដោយ ក្បាច់មួយនេះអាចមានបញ្ហាខ្លះ ក្នុងការភ្ញោចចំណុចគ្លីតូរីសរបស់
នាង ដូច្នេះយក ល្អអ្នក គួរប្រើដៃ ឱ្យមានប្រយោជន៍ ខ្លះដោយជួយភ្ញោចនៅ ត្រង់ចំណុច
ពិសេស ដើម្បីឱ្យនាងទទួល បានសេចក្ដីសុខ ព្រមគ្នា ។

ជាទូទៅក្បាច់រួមភេទឈ្មោះ ម៉ិចសិនណារី គឺបុរសនៅលើស្ដ្រី ក្បាច់នេះក៏អាចសាងសេចក្ដី
សុខដល់បុរស ដែល មានខ្នាតអង្គជាតិធំបានដូច គ្នាដែរ ។ ក៏ប៉ុន្ដែបើក្នុងករណី ខាងស្រីនៅ
តែរអ៊ូថា ខ្នាតអង្គជាតិធំពេក ឬប្រសិន បើ ភាគីស្ដ្រីនាង ត្រូវការឱ្យភ្ញោចចំណុចគ្លីតូរីស ដើម្បី
ជួយរុញច្រានឱ្យ កាន់តែមានសេចក្ដីសុខ ភាគីបុរសក៏អាច ជួយបានដោយងាយផងដែរ ។

ចំណុចនេះភាគីបុរសអាចធ្វើបាន ដោយប្រើបច្ចេកទេស បបោសអង្អែលជាជំនួយ ពិសេស
នោះ គឺពេលធ្វើ សកម្មភាព អង្គជាតិចេញចូល  គួរផ្លាស់ប្ដូរចលនាឡើងចុះៗ ។ ភាគីបុរស
ចាប់ត្រគាកនាង ធ្វើយ៉ាងណាឱ្យអាវុធ សម្ងាត់របស់ អ្នកកកិតនឹងចំណុចគ្លីតូរីសរបស់នាង។
ការធ្វើ ចលនាក៏ស្ថិតនៅក្នុងកម្រិតយោគខ្លួនជាចង្វាក់ច្រើន ជាងការទង្គិចអុកខ្លាំងទៀតផង៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifetsyle sex and health គួរយល់ដឹង