កាលពីថៃ្ងទី ២២ ខែវិច្ជិការកន្លងទៅនេះ នៅកោះFaroe ប៉ែកខាងជើងនៃទ្វីអឺរ៉ុប មានការ
ប្រមាញ់ត្រីបាឡែនបានយ៉ាងច្រើនក្បាល ជាហេតុធើ្វអោយផ្ទៃសមុទ្រប្រែពណ៌ ពីពណ៌
ខៀវស្រងាត់ទៅជាពណ៌ក្រហមតែម្តង។ វាមិនមែនជាហេតុការណ៏ដ៏រន្ធត់ រឺគួរអោយចំលែក
នោះទេ ព្រោះថាវាជាបុណ្យប្រពៃណីសំរាប់លោកខាងលិចទៅហើយ ម្យ៉ាងទៀតច្បាប់ក៏
បានអនុញ្ញាតអោយធើ្វបែបនេះផងដែរ។
អ្នកប្រមាញ់បានចាប់យកត្រីឆ្លាមជាច្រើនក្បាលទម្លាក់នៅលើឆ្នេរ បន្ទាប់មកពួកគេ
ក៏បានចាក់សំលាប់ និងចៀរសាច់សំរាប់ទុកធើ្វជាអាហារ នាថៃ្ងពិសេសសំរាប់ប្រជាជនរស់
នៅតំបន់នោះ។ ការប្រមាញ់នេះគឺមិនអនុញ្ញាតឲ្យធ្វើជាការជួញដូរជាដាច់ខាត។
បើទោះជាមានការរិះគន់ច្រើនយ៉ាងណាក៏ដោយ ការប្រមាញ់នៅតែបន្ត ត្រីបាឡែនរាប់ពាន់
ក្បាលត្រូវបានសំលាប់ជារៀងរាល់ឆ្នាំនៅកោះ Faroe
ដោយ ខេមរៈ
amusingplanet