CamNews

យល់ដឹង 

ហ្គេមវីដេអូបែបវាយប្រហារ ធ្វើឲ្យយុវវ័យសាហាវឃោរឃៅបាន

យោងទៅតាមការស្រាវជ្រាវ យុវវ័យដែលលេងវីដេអូហ្គេមបែបវាយប្រហារជាច្រើនឆ្នាំអាច
មានចរិតឃោរឃៅចំពោះមនុស្សដទៃ។ អ្នកស្រាវជ្រាវជាច្រើនបាននិយាយថា ក្មេងស្រី
ដែលលេងហ្គេមបែបវាយប្រហារក៏អាចទទួលរងនូវឥទ្ធិពលនេះដូចក្មេងប្រុសដែរ។

ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ ប្រុក ប្រទេសកាណាដា បាននិយាយថាយុវវ័យអាច
មានកំហឹងឆេវឆាវ បាននោះ ដោយសារតែដំណោះស្រាយទាំងឡាយនៅក្នុងវីដេអូហ្គេមគឺ
តែងតែប្រើហិង្សាដូចជាការប្រើកាំភ្លើងជាដើម។

ជាក់ស្តែងមានបុរសជនជាតិ ណ័រវេស ម្នាក់ឈ្មោះ អេនដឺ ប្រេវីក បានសំលាប់មនុស្ស៧៧
នាក់នៅឆ្នាំនេះពីព្រោះតែគាត់បានលេងវីដេអូហ្គេម ខល អូហ្វ ឌីយូធី (Call of Duty) ដែល
ជាហ្គេមបែបបាញ់ប្រហារនៅក្នុងសង្គ្រាម។

 

រូបភាព៖ អេនដឺ ប្រេវីក បាននិយាយប្រាប់អ្នកផ្សាយពត៌មានថាវីដេអូហ្គេមខល អូហ្វ ឌីយូធី បានហ្វឹកហាត់គាត់ឲ្យសំលាប់មនុស្ស៧៧នាក់មកហើយនៅឆ្នាំនេះ។

ការសិក្សាក៏បានធ្វើឡើងចំពោះយុវជនដែលមិនលេងវីដេអូហ្គេមបែបវាយប្រហារដែរ ពួកគេពុំ
មានភាពឃោរឃៅនោះឡើយ៕

ដោយ៖ ផល រិនដូ

ប្រភព​៖ dailymail


Tags: Kill science human study