CamNews

និស្សិត Uzbekistan ទទួលទោសថាមានគម្រោងធ្វើឃាត Obama

និស្សិតជនជាតិ Uzbekistan កាលពីថ្ងៃទី ១០ កន្លងទៅ បានសារភាពនៅចំពោះមុខតុលាការ
ថា ខ្លួនមានគម្រោងធ្វើឃាតប្រធានាធិបតិអាមេរិក លោក Barack Obama ។


និស្សិតជនជាតិ Uzbekistan ឈ្មោះ Ulugbek Kodirov

Ulugbek Kodirov មានអាយុ ២២ឆ្នាំ បានទទួលកំហុសនៅចំពោះមុខតុលាការក្រុង Birming
ham នៃរដ្ឋ Alabama ភាគខាងត្បូង ថាបានរៀបគម្រោងធ្វើឃាតលោកObama នេះបើតាម
ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ និស្សិតជនជាតិ Uzbekistan នេះ ត្រូវទទួលទោស
ជាច្រើនដូចជា គាំទ្រផ្នែកសម្ភារៈសម្រាប់សកម្មភាពភេរវកម្ម គំរាមធ្វើឃាតប្រធានាធិបតិ
អាមេរិក និងប្រើប្រាស់កាំភ្លើងខុសច្បាប់។ ជាមួយនឹងទោសខាងលើ និស្សិតរូបនេះត្រូវ
ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣០ ឆ្នាំ។

Kodirov ក៏បានទទួលស្គាល់ថា មានទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលគេសង្ស័យថាជា
សមាជិកនៃចលនាអ៊ីស្លាម Uzbekistan មានឈ្មោះថា Emir ជាអ្នកផ្ដើមគំនិតធ្វើឃាតប្រធានា
ធិបតិអាមេរិក។ ទំនាក់ទំនងរបស់អ្នកទាំងពីរបានជួយអោយ Kodirov មានសារជាតិផ្ទុះ និង
អាវុធ។ គួររំឮកថា ចលនាអ៊ីស្លាម Uzbekistan ត្រូវបានក្រសួងការបរទេសអាមេរិកបញ្ចូលទៅ
ក្នុងបញ្ជីនៃអង្គការភេរវកម្មអន្ដរជាតិ។

និស្សិតជនជាតិ Uzbekistan ក៏បានសារភាពផងដែរថា ខ្លួនបានពិភាក្សាជាមួយមនុស្សម្នាក់
ផ្សេងទៀតអំពីការធ្វើឃាតលោក Obama ក៏ដូចជា​វិធីដើម្បីធ្វើអោយបានសម្រេច។ ជន
សង្ស័យដែលមិនត្រូវបានក្រសួងយុត្ដិធម៌បង្ហើបប្រាប់អោយដឹងអំពីឈ្មោះនេះ បានណែនាំ
Kodirov ទៅអោយភ្នាក់ងារសម្ងាត់មួយដែលអាចផ្ដល់អាវុធអោយ Kodirov ។

ពួកគេបានជួបគ្នាកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០១១ នៅក្នុងសណ្ឋាគារតូចមួយនៅក្នុងក្រុង
Leeds រដ្ឋ Alabama ។ ភ្នាក់ងារសម្ងាត់នេះបានអោយ Kodirov មើលកាំភ្លើងយន្ដ M15-A1
មួយដើម កាំភ្លើងបាញ់ពីចម្ងាយ (sniper) មួយដើម និងគ្រាប់បែក ៤គ្រាប់។ Kodirov បានក៏
ជ្រើសយកកាំភ្លើងយន្ដ និងគ្រាប់បែក ប៉ុន្ដែបន្ទាប់មកគេត្រូវបានចាប់ខ្លួនភ្លាមៗក្រោយពី
ចាកចេញពីសណ្ឋាគារ។

គួរបញ្ជាក់ថា Kodirov ពី Uzbekistan មកកាន់សហរដ្ឋអាមេរិកដោយប្រើឈ្មោះ និងវីហ្សាជា
និស្សិតកាលពីឆ្នាំ ២០០៩។ លិខិតឆ្លងដែនរបស់គាត់ក៏ត្រូវបានដកហូតកាលពីថ្ងៃទី ១មេសា
ឆ្នាំ ២០១០ ក្រោយពីគាត់មិនបានចូលរៀននៅមហាវិទ្យាល័យណាមួយ។ បុរសនេះមិនបាន
ចាកចេញពីអាមេរិកនោះទេ តែបែរជាបន្ដស្នាក់នៅក្នុងសណ្ឋាគារមួយនៅក្នុងក្រុង Pelham
រដ្ឋ Alabama ។ ក្រុមព្រះរាជអាជ្ញាបានអោយដឹងថា Kodirov ធ្លាប់បានផ្ញើសំដីគំរាមធ្វើឃាត
លោក Obama រហូតដល់ ៧លើកក្នុងមួយសប្ដាហ៍មុនពេលត្រូវបានចាប់ខ្លួន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ bellinghamherald

Tags: killusainternational newsplot to kill