ព្រះសង្ឃជាង៥ពាន់អង្គ និមន្តមកពីវត្តនានា ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បាន
រៀបចំពិធីសមាធិ-បង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះមហា
វីរក្សត្រ នៅមុខព្រះបរមរាជវាំង។
នៅក្នុងពិធីសមាធិ-បង្សុកូល នៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១២នេះដែរ ក៏មានការចូល
រួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង មន្ត្រីព្រះបរមរាជវាំង និងសាធារ
ណជនជាច្រើនម៉ឺននាក់ផងដែរ។
ក្នុងពិធីនេះដែរ គេឃើញមានប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ បានមកគោរពព្រះវិញ្ញាណក្ខន្ធព្រះ
អង្គនៅមុខព្រះ បរមរាជវាំង ដោយមានប្រជាជនមកពីតាមខេត្ត ស្នាក់នៅរាជធានីភ្នំពេញ រង់ចាំ
គោរពវិញ្ញាណក្ខន្ធព្រះអង្គដោយផ្ទាល់ នៅក្នុងព្រះបរមរាជវាំង៕
ដោយ ៖ ចិន្ថា