CamNews

ផ្ទុះឃ្លាំង​ស្តុក​ក្នុងរោង​ចក្រគីមី ៦ពាន់នាក់ត្រូវបានជម្លៀស

​ប្រជា​ជន​ចំនួន​ប្រហែល​៦ពាន់នាក់ត្រូវ​បានគេ​បង្ខំជម្លៀសក្រោយពីមានហេតុ​ការណ៍ផ្ទុះ
កើន​ឡើងនៅឃ្លាំង​ស្តុក​ក្នុងរោង​ចក្រគីមីមួយ​កន្លែងនៅ​ខេត្ត Guangz-hou ស្ថិត​ភាគខាង
ត្បូង​ប្រទេសចិន​។

តាម​ប្រភពព័ត៌មានរបស់​មន្ត្រី​រដ្ឋាភិបាល​ក្នុងតំបន់​បាននិយាយថា៖ ឧបទ្ទវហេតុ​នេះ​កើន
ឡើង​នៅម៉ោង​ប្រហែល២​​និង៣៥នាទី​នៅឃ្លាំង​លេខ៦ ដែលជា​កន្លែង​ស្តុក​សារធាតុ
Oxidant នៅឯ​រោងចក្រ​គីមី Futian នា​ស្រុក Panyu ខេត្ត Guangzhou ។

ស្ថាន​ការណ៍​បាន​ស្ថិត​ក្រោម​ការគ្រប់​គ្រង​​ឡើងវិញ​នៅម៉ោង​៣និង​១០​នាទី។
តាមរបាយការណ៍របស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា មានចំនួន​សារធាតុតិចតួចរបស់
អ៊ីដ្រូ​សែន ឧស្ម័ន​ពុល ត្រូវបានគេ​រកឃើញក្នុង​ខ្យស់អាកាស ក្នុង​តំបន់ក្បែរ​ខាង​នោះ។

ចំណែក​ការ​ដែល​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​សម្បែងនៅ​មិនទាន់​ដឹងពី​ពេល​នៃការវិល​ត្រឡប់
ម​ក​វិញ​ឡើយ។ គេក៏បានឲ្យដឹងថា ការស៊ើប​​អង្កេត​ពីមូល​ហេតុនៃ​ឧបទ្ទវហេតុ​កំពុង
​ដំណើរ​ការ៕


ប្រភព៖ nld
ដោយ៖ ណាវី

Tags: chinachemicalexplodefireevacuatefactory