កាលពីថ្ងៃអាទិត្យទី២៧ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្ត
Sports GT 86 ថ្មីរបស់ខ្លួនក្នុងពិព័ណ៌ Tokyo Motor Show 2011។ ក្រុមហ៊ុននេះជឿជាក់ថា
ម៉ូដែលរថយន្តនេះ នឹងទាក់ទាញចំណាប់អារម្មណ៍អតិថិជនជាងរថយន្តម៉ូដែល Camry
និងរថយន្តកូនកាត់ម៉ូដែល Prius ដែលលក់ដាច់បំផុតរបស់ខ្លួន។
រថយន្តGT-86 Coupe មានកម្លាំងម៉ាស៊ីន ២០០សេះ នឹងដាក់លក់នៅអាមេរិកខាងជើងនៅ
រដូវផ្ការីកឆ្នាំក្រោយ។ ក្រុមហ៊ុនតូយ៉ូតា សង្ឃឹមថា រថយន្តម៉ូដែលថ្មីនេះ នឹងជួយស្តារតំណែង
របស់ក្រុមហ៊ុន ដែលបានធ្លាក់ចុះដោយសារការប្រមូលរថយន្តដែលមានបញ្ហា និងផលិតកម្ម
ដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុន និងគ្រោះទឹកជំនន់នៅប្រទេសថៃ
ឡើងវិញ។
ក្រុមហ៊ុន Toyota បានឲ្យដឹងថា រថយន្ដនេះមានលក្ខណៈស្រាល លឿន និងទំនើបជាង
រថយន្ដ concept ស៊េរីចាស់ៗដទៃ។
តាំងពីក្រុមហ៊ុនតូយ៉ូតា សម្រេចបំណងផលិតរថយន្ដស្ព័របន្ទាប់របស់ខ្លួនសម្រាប់អតិថិជន
វ័យ ក្មេង ពួកគេបានបង្កើនសមត្ថភាពជាមួយនឹងរូបភាពខាងក្រៅគួរឲ្យទាក់ទាញ បន្ថែម
ទៀត។ តម្លៃរបស់វាអាចមានប្រមាណ ២៥០០០ដុល្លារ៕
ចុចនេះ ដើម្បីមើលរូបផ្សេងៗទៀត
ប្រភព៖ CC, volang
ដោយ៖ មិនា