CamNews

យល់ដឹង 

ទស្សនាវីដេអូ ទិដ្ឋភាពនៃមូសខាំ និងបឺតឈាម ដែលបានថតយ៉ាងច្បាស់ នៅក្នុងសាច់

យើងម្នាក់ៗ ប្រាកដណាស់ សុទ្ធតែធ្លាប់ត្រូវបានមូសខាំ ទាំងអស់គ្នា មិនខានឡើយ។ ប៉ុន្តែ ថា
តើសកម្មភាព នៃការខាំ ដោយការយកមាត់ម្ជុលរបស់វា ចាក់ចូលក្នុងសាច់ មនុស្ស សត្វ និងបឺត
យកឈាមយ៉ាងណានោះ យើងទាំងអស់គ្នា ប្រាកដជាមិនទាន់បានដឹងនៅឡើយទេ។

ថ្មីៗនេះ បណ្តាអ្នកវិទ្យាសាស្រ្ត នៃវិទ្យាស្ថាន Pasteur (Paris, ប្រទេសបារាំង) បានប្រើឧបករណ៍
មីក្រូទស្សន៍ ថតយកទិដ្ឋភាពនៃសត្វមូសមួយ កំពុងខាំសត្វកណ្តុរមួយក្បាលដែលត្រូវបានចាក់
ថ្នាំសណ្តំ។ វីដេអូនេះ ត្រូវបានថតយ៉ាងច្បាស់ ស្តីពីសកម្មភាពនៃការដោតមាត់ម្ជុលដ៏ឆ្មារ របស់
សត្វមូស ចូលទៅក្នុងសាច់នៃសត្វកណ្តុរ ហើយចាប់ផ្តើម រាវរក សរសៃឈាម ដើម្បីបឺតយក
ឈាម...។


ចង់ដឹងច្បាស់ សូមទស្សនាទិដ្ឋភាព នៃការខាំ រាវរកសរសៃឈាម និងបឺតឈាម របស់សត្វមូស
នៅក្នុងវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

វីដេអូ មូសចាប់ផ្តើមខាំចូលសាច់កណ្តុរ និងរាវរកសរសៃឈាម

វីដេអូ មូសក្រោយពេលរកឃើញសរសៃឈាម

ដោយ៖ សិលា
ប្រភព៖ TTE


Tags: blood-sucking mosquitoes video news Pasteur lifestyle knowledge