ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការពិសោធប្ដូរហ្សែនលើដើម Camelina ដើម្បីចម្រាញ់យក ជាតិខ្លាញ់ត្រីដែលមានប្រយោជន៍ដល់សុខភាពបេះដូង។ វិធីនេះ អាចជួយកាត់បន្ថយការតាម ចាប់ត្រីនៅមហាសមុទ្រ ដើម្បីយកខ្លាញ់ Omega-3 ។
រុក្ខជាតិ Camelina ត្រូវបានចម្រាញ់ជាប្រេង ដែលអាចផលិតជា Omega 3
យើងបានដឹងហើយថា សាច់ត្រី mackerel និងត្រី salmon ឬមួយថ្លើមត្រី codfish គឺជាប្រភពដែល
សម្បូរ ដោយអាស៊ីតខ្លាញ់ Omega-3 ក្នុងនោះ សំខាន់បំផុតគឺ អាស៊ីត eicosapentaenoic (EPA) ដែលជួយឱ្យបេះដូងមានសុខភាពល្អ រួមនិងអាស៊ីត docosahexaenoic acid (DHA) ដែលជួយ
ដោះ ស្រាយបញ្ហាទាក់ទិននឹងចក្ខុវិញ្ញាណ និងប្រាជ្ញាស្មារតី។
ប៉ុន្ដែ ដោយសារយល់ឃើញថា ចំនួនត្រីដែលអាចចាប់យកមកចម្រាញ់ជាប្រេង Omega 3 មិន មែនមិនមានដែនកំណត់នោះទេ ដូច្នេះ អ្នកស្រាវជ្រាវ Johnathan Napier និងសហការី នៅមន្ទីរ
ពិសោធ Rothamsted ក្នុងតំបន់ Harpenden (អង់គ្លេស) បានរកឃើញវិធីផ្គត់ផ្គង់ប្រភព EPA និង
DHA ដែលមិនចេះអស់ ពីរុក្ខជាតិ Camelina ។
ក្រុមអ្នកវិទ្យាសាស្ដ្រនេះ បានពិសោធទៅលើហ្សែនរបស់ សារាយ ដើម្បីផលិតអាស៊ីតខ្លាញ់ ហើយបញ្ចូលទៅក្នុងហ្សែនរបស់ដើម Camelina ជាប្រភេទដំណាំដែលមានគ្រាប់សម្បូរដោយ
អាស៊ីត alpha-linolenic (ALA) ជាអាស៊ីតដែលមាននៅក្នុង Omega 3 ។ បន្ទាប់ពីបានប្ដូរហ្សែន គ្រាប់រុក្ខជាតិនេះនឹងផ្តល់ប្រេងដែលមានផ្ទុក EPA ប្រហែល ១២% និង DHA ១៤% (ប្រហាក់
ប្រហែល នឹងខ្លាញ់ត្រី)។
អ្នកស្រាវជ្រាវ Johnathan Napier ថ្លែងថា ប្រសិនអ្វីៗដំណើរការល្អ ប្រេងរុក្ខជាតិនេះ អាចនឹង ផ្គត់ផ្គង់ដល់ទីផ្សារក្នុងរយៈពេល ១០ឆ្នាំ។ ក្រោយមក យើងអាចប្រើប្រាស់ប្រេងរុក្ខជាតិនេះ
ដើម្បីជំនួសខ្លាញ់ត្រី ដែលត្រូវបានប្រើប្រាស់ក្នុងគ្រាប់ថ្នាំ ឬធ្វើជាអាហារសម្រាប់សត្វចិញ្ចឹម។
អ្នកជំនាញការ Johnathan Napier បន្ថែមថា ៖ “យើងពិបាកនឹងប្រើប្រាស់ប្រេងរុក្ខជាតិនេះ ដើម្បីជំនួសឱ្យប្រេងដែលបានចម្រាញ់ពីត្រី ១លានតោនជារៀងរាល់ឆ្នាំ ប៉ុន្ដែក៏អាចផ្គង់ផ្គង់បាន
១០% ដើម្បីកាត់បន្ថយការចាប់ត្រីនៅសមុទ្រ”។
អត្ថបទសំខាន់ៗ ៖
ប្រើទូរស័ព្ទនៅពេលយប់ ប៉ះពាល់ដល់ គុណភាពការងារ
ពេលធុញទ្រាន់ គួរតែធ្វើអ្វីខ្លះ?
ចង់រាប់អានមិត្តថ្មី ត្រូវធ្វើបែបណា?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH