CamNews

សុខភាព 

អត្ថប្រយោជន៏ដ៏សំបូរបែប នៃការទទួលទានគ្រាប់ថ្នាំខ្លាញ់ត្រីជាប្រចាំ

យោងតាម​​ការសិក្សាថ្មីមួយបានបង្ហាញថា ការប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់ត្រីយ៉ាងទៀងទាត់ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអត្រានៃការថយចុះសមត្ថភាពយល់ដឹងនិង អាចធ្វើឱ្យមុខងារប្រព័ន្ធខួរក្បាលប្រសើរឡើង នៅពេលវ័យចំណាស់។
 

ការសិក្សាមួយ បានធ្វើការវិភាគក្រុមមនុស្សចាស់ដែលមានការយល់ដឹងធម្មតា 229នាក់  មនុស្សពេញវ័យ 397នាក់ ដែលបានធ្វើរោគវិនិច្ឆ័យថា មានការចុះខ្សោយការយល់ដឹងកម្រិតស្រាល​ និងមនុស្សពេញវ័យ 193នាក់ ទទួលរងពីជំងឺ របស់Alzheimer ។ ការសិក្សានេះបានរកឃើញថា ការប្រើប្រាស់ គ្រាប់ខ្លាញ់ត្រី គឺជាប់ទាក់ទងជាមួយនឹង អត្រាទាបនៃភាពចុះខ្សោយនៃការយល់ដឹង និងការឈប់លូតលាស់ នៃខួរក្បាលចំពោះមនុស្សវ័យចំណាស់។


 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  cooks