ប្រជាជនដែលរស់នៅក្នុងតំបន់ Yakutsk នៃសហព័ន្ធរុស្ស៊ី ត្រូវរស់នៅក្នុងអាកាសធាតុ ត្រជាក់ បំផុតមួយ ក្នុងចំណោមតំបន់ត្រជាក់នៃពិភពលោក ដោយសីតុណ្ហភាពចុះដល់ -៦៤,៤អង្សាសេ។
ស្ដ្រីម្នាក់ ត្រូវបិទមុខមាត់ដើម្បីការពារខ្លួន ក្នុងអាកាសធាតុ -៥៣អង្សាសេ នៅទីលានមជ្ឈ
មណ្ឌល របស់ Yakutsk នៃសាធារណៈរដ្ឋ Sakha ភាគខាងកើតនៃសហព័ន្ធរុស្ស៊ី។ ប្រទេស
នេះ មានទំហំត្រឹមតែ ជាង ៣លានគីឡូម៉ែត្រក្រឡា និងមានប្រជាជនជិត ១លាននាក់។
ស្ដ្រីម្នាក់កំពុងធ្វើដំណើរត្រឡប់មកផ្ទះ។ ក្រៅពីអ្នកស្រុកនៃប្រទេសនេះ ជនជាតិរុស្ស៊ី និង
ជនជាតិ Ukraine គឺជាជនជាតិសំខាន់ នៅទីនេះផងដែរ
ផ្ទះដែលត្រូវព្រិលគ្របដណ្ដប់ស្ទើរទាំងស្រុង នៅ Yakutsk កន្លែងដែលត្រូវបានគេចាត់ទុក ជាទីក្រុងត្រជាក់បំផុត ក្នុងពិភពលោក។ ជាមធ្យម សីតុណ្ហភាពរបស់ Yakutsk គឺចាប់ពី ១៩,៥អង្សាសេ(ខែកក្កដា) ចុះមក -៣៨,៦អង្សា(ខែមករា)។
ស្បែកជើងត្រូវកក នៅពេលដាក់ព្យួរក្នុងឃ្លាំង។ Yakutsk គឺជាតំបន់រ៉ែត្បូងដ៏សំខាន់ នៃ
ពិភពលោក ដោយ ១/៥ នៃត្បូងពេជ្រពិភពលោក ត្រូវបានរកឃើញពីតំបន់នេះ។ ចំណែក ក្នុងសហព័ន្ធរុស្ស៊ី គឺមានត្បូងពេជ្រ ចំនួន ៩៩% ត្រូវបានរកឃើញពីក្នុងប្រទេស Sakha ។
ចំហាយទឹកចេញពីរោងចក្រ រថយន្ដ និងប្រជាជន បង្កើតបានជាស្រទាប់សន្សើមដ៏ក្រាស់
ក្នុងរដូវរងា នៅទីនេះ។ រដូវរងានៅ Yakutsk មានរយៈពេលវែង និងត្រជាក់ ខណៈដែល
រដូវក្ដៅ បែរជាមានរយៈពេលខ្លី និងមានសីតុណ្ហភាព ជួនកាល អាចឡើងដល់ ៣០អង្សាសី។
ផ្លូវ Kolyma គឺជាច្រកផ្លូវគោកធំតែមួយគត់ ដើម្បីចេញ និងចូលមកតំបន់ Yakutsk ។
អ្នកស្រុកម្នាក់ ឈានជើងចូលវិហារ Preobrazhensky ក្នុងស្រទាប់សន្សើម ដ៏ត្រជាក់។
សីតុណ្ហភាពទាបបំផុតដែលធ្លាប់ត្រូវបានគេកត់សម្គាល់នៅ Yakutsk គឺ ៦៤,៤ អង្សាសេ
ក្រោមសូន្យ និងខ្ពស់បំផុត គឺ ៣៨,៤ អង្សាសេ។ នេះក៏ជាទីក្រុងធំបំផុត ដែលត្រូវបាន សាង សង់នៅលើដីដែលគ្របដណ្ដប់ដោយទឹកកកពេញមួយឆ្នាំ។
សុនខមួយក្បាល ត្រូវគេចងនៅកណ្ដាលអាកាសធាតុត្រជាក់ ក្នុងក្រុង។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Ve/Guardian