CamNews

នាយករដ្ឋមន្រ្តីថៃលោកស្រីយ៉ីងឡាក់ចូលមន្ទីរពេទ្យ ដោយសារពុលអាហារ

នាយករដ្ឋមន្រ្តីថៃលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យ
ភ្លាមៗនៅព្រឹកថ្ងៃអង្គារបន្ទាប់ពីលោកស្រីមានអាការៈមិនស្រួលដោយការពុលចំណីអាហារ នេះបើតាមការចេញផ្សាយពីរដ្ឋាភិបាលថៃ។
លោកស្រី យ៉ីងឡាក់ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រ៉ាមា ៩ (Rama) ហើយលោក
ស្រីមិនបានធ្វើការលុបចោលនូវជំនួបពិភាក្សានានានៅឡើយទេ។
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយដែលធ្វើឡើងនៅថ្ងៃនេះ នឹងត្រូវជំនួសដោយឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Youngyuth Wichaidid, ដែលនឹងពិភាក្សាអំពីស្ថានភាពស្បៀងក្នុង
ប្រទេសថៃ៕

ដោយ វឌ្ឍនា
Xinhua

Tags: thaihospitalprime ministerpoisoning