CamNews

រថយន្ត 

កំពូលរថយន្ត ម៉ាកដ៏ល្បី នៅលើពិភពលោក ពិព័ររថយន្ត រំលឹកខួប ៥០ឆ្នាំ (មានវីដេអូ)

Mustang គឺជាឈ្មោះរថយន្តម៉ាកស្ពត ដ៏ល្បីមួយប្រភេទ ដែលមានឈ្មោះល្បីល្បាញបំផុតក្នុង
ចំណោម រថយន្តស្ពត ម៉ាក ជាច្រើន  នៅលើពិភពលោក  ដែលទទួលបានការគាំទ្រ និង ប្រើ
យ៉ាងច្រើន។

ថ្មីៗ លោក Bill Ford ដែលជាប្រធាននាយក ប្រតិបត្តិផលិតរថយន្ត Ford Mustang  បានដាក់
បង្ហាញខ្លួន រថយន្ត Mustang ម៉ូដែលថ្មី ដ៏ស្រស់ស្អាតរបស់ខ្លួន នៅក្នុងពិព័រណ៍រថយន្តទំនើប
ដ៏ធំមួយ នៅទីក្រុងញ៉ូយ៉ក ដើម្បីបង្ហាញនូវវត្តមានរថយន្តដ៏ថ្មីស្រឡាង ដ៏ប្រណិត ជាមួយនឹង
ការរចនាម៉ូដថ្មី ដ៏ទាក់ទាញ សម្រាប់បម្រើអតិថិជន  នូវចំណីអារម្មណ៍ប្លែក  ឱ្យសាកល្បងជា
មួយនឹង រថយន្ត Mustang ម៉ូដែលថ្មីនេះ ដើម្បីរំលឹកខួបទី ៥០ឆ្នាំនៃការផលិតផលម៉ាកដ៏ល្បី
នេះឡើងតាំងពីឆ្នាំ១៩៦៤ ដល់មកបច្ចុប្បន្ននេះគឺមានរយៈពេល ៥០ឆ្នាំ គិតត្រឹមឆ្នាំ២០១៤។

សូមបញ្ជាក់ថា រថយន្ត Mustang ត្រូវបានលក់ចេញទៅបណ្តាប្រទេសជាច្រើននៅលើពិភព
លោក  កាលពីឆ្នាំ២០១៣  ដែលក្នុងនោះ  លក់ទៅកាន់ប្រទេសចិន មានចំនួនច្រើនជាងគេ
រហូតដល់ ៥០ភាគរយ៕

សូមទស្សនា វីដេអូ ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ bbc


Tags: car ford-mustang-50th-anniversary-edition