ភ្នំពេញៈ កន្លងមក លោក ប៊ុន លីម៉ា ត្រូវបានព្យុះបោកបក់ថា លោកលួចមាន ទំនាក់ទំនង ស្នេហា
ក្រៅឆាក ជាមួយតារាសម្តែង កញ្ញា លីឡា ដោយស្ងាត់ៗ។ តែពេលនេះ ប៊ុន លីម៉ា បានព្រលយឲ្យ
ដឹងការពិតថា ព័ត៌មានដែលគេចុះផ្សាយថា លោកស្រឡាញ់ លីឡា នោះ គឺជាការពិត ។
លោក ប៊ុន លីម៉ា និង កញ្ញា លីឡា ត្រូវបានប្រភព ពីអ្នកនៅជិតខ្លួន បង្ហើបប្រាប់ឲ្យដឹងថា ពួកគេ
មាន ទំនាក់ទំនងស្រឡាញ់គ្នា ក្រៅរង្វង់សិល្បៈ។ ជារឿយៗ គេឧស្សាហ៍ឃើញនាង ទៅណាមក
ណា បង្កើតពីភាពសិទ្ធស្នាល ជាមួយគ្នាប្លែក ខុសពីតារាដទៃ ប្រៀបដូចជាគូ ស្នេហ៍ថ្មោងថ្មី បង្ហាញ
ពីភាពស្អិតល្មួត បេះមិនចេញទាល់តែសោះ។
តារាសម្តែងរូបសង្ហាមាឌមាំ សម្បុរស កូនកាត់ចិន លោក ប៊ុន លីម៉ា បានប្រាប់នៅក្នុងកម្មវិធី "តារា
ក្នុងដួងចិត្តខ្ញុំ" របស់វិទ្យុដើមអម្ពិល ជាសាធារណៈពេញៗម៉ាត់ថា ចំពោះព័ត៌មានដែលថា លោក
មានទំនាក់ទំនងស្នេហាជាមួយ កញ្ញា លីឡា នាពេលកន្លងមក លោកធ្លាប់បានបកស្រាយរួចហើយ
គ្រាន់តែពេលខ្លះ អ្វីដែលលោកនិយាយ ត្រូវបានគេយកទៅចុះផ្សាយមិនដូចអ្វី ដែលលោកនិយាយ។
ដូច្នេះឆ្លៀតក្នុងឱកាសនេះ លោកសុំទទួលស្គាល់ដោយចំហរនៅពេលនេះថា លោកពិតជាស្រឡាញ់
នាង (លីឡា) បា្រកដមែន ហើយ លោកមានទំនាក់ទំនង ជិតដិតនឹង គ្នាខ្លាំងណាស់ ។
តារាប្រុស មានស្រុកកំណើត នៅទីក្រុងភ្នំពេញ វ័យ២៤ឆ្នាំ ប៊ុន លីម៉ា បានប្រាប់ឲ្យដឹងថា "តាមពិត
ទៅ ខ្ញុំក៏ចង់រកឱកាសនិយាយពីរឿងនេះដែរ ហើយខ្ញុំគិតថាការបកស្រាយនេះ ជាចម្លើយពិតប្រាកដ
ចេញពីម៉ាត់ខ្ញុំតែម្តង ។ ខ្ញុំទទួលស្គាល់ថា ពួកខ្ញុំស្រឡាញ់គ្នា ជាមួយនាងពិតមែន ភាគច្រើនខ្ញុំទាំងពីរ
នាក់ តែងតែទៅណាមក ណាជាមួយគ្នា ជិតដិតគ្នា ។តែការស្រលាញ់នោះ មិនមែនជាស្នេហាទេ គឺ
ជាការស្រលាញ់ ដែលមានត្រឹមតែ នៅក្នុងការសម្តែង តែប៉ុណ្ណោះ សម្រាប់ស្នេហាក្រៅឆាកវិញ គឺ
គ្មានទេ ស្រឡាញ់គ្នាប្រៀប ដូចជាមិត្តភក្តិរួមអាជីព"។
តារាសម្តែងកាយវិការ ខារ៉ាអូខេក្នុងបទ "មនុស្សប្រុសមិនខូច មនុស្សស្រីមិនស្រលាញ់" លោក ប៊ុន
លីម៉ា បានប្រាប់ឲ្យដឹងថា សម្រាប់លោក មិនទាន់ចង់ គិតពីរឿងស្នេហា នៅឡើយទេ ព្រោះថាកន្លង
មក លោកធ្លាប់មាន ស្លាកស្នាមដំបៅ ស្នេហាចាស់ ឈឺចាប់ម្ដងរួចមកហើយ ។ ដូច្នេះមិនទាន់ចង់
គិតពីរឿងនេះទៀតទេ ចង់ទុកពេល គិតពីការងារឲ្យបានច្រើន ។ម្យ៉ាងទៀត លោកក៏កំពុងតែត្រៀម
បង្ហាញការងារថ្មីមួយទៀត គឺជាការថតខ្សែភាពយន្តថ្មី ជាលើកដំបូង នៅក្នុងពេលឆាប់ៗនេះ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល