អង់គ្លេស ៖ ប្រភពពីគេហទំព័របរទេសដ៏ល្បីមួយ បានឲ្យដឹងកាលពីពេលថ្មីៗកន្លងទៅថា ក្រុមអ្នក
ស្រាវជ្រាវ បានបង្ហាញកត្តាមួយចំនួន ដែលធ្វើឲ្យការចាប់រំលោភផ្លូវភេទ បានការកើនឡើង។ មូល
ហេតុគឺដោយសារបច្ចុប្បន្ន ស្រ្តីភាគច្រើន តែងតែ ស្លៀកសម្លៀកបំពាក់សិចស៊ីខ្លាំងពេក ទើបធ្វើឲ្យ
បុរសល្មោភកាម មិនអាចទប់អារម្មណ៍ ចង់រួមភេទបាន។
ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Brithish Colombia ចក្រភព
អង់គ្លេស បានធ្វើការសិក្សារួមគ្នា ដើម្បីរកវិធីការពារខ្លួន ពីការចាប់រំលោភ ផ្លូវភេទនេះ។ និស្សិតស្រី
ក្នុងក្រុមម្នាក់ឈ្មោះ Keira Smith Tame បាននិយាយថា «យើងត្រូវតែមាន ការប្រុងប្រយ័ត្នគ្រប់
ពេលវេលា ដើម្បីគេចផុតពី ការចាប់រំលោភផ្លូវភេទនេះ បើទុកឲ្យច្បាប់ជាអ្នកការពារនោះ វាមិនអាច
ទាន់ពេលវេលានោះទេ»។
យោងតាមរបាយការណ៍មួយចំនួន ដែលពាក់ព័ន្ធទៅនឹង ការចាប់រំលោភផ្លូវភេទ បានចាត់ទុក ការ
ស្លៀកសម្លៀកបំពាក់ខ្លី និងសិចស៊ី ជាមូលហេតុដែលបណ្តាលឲ្យ ការចាប់រំលោភផ្លូវភេទ មានការ
កើនឡើង។
មូលហេតុដែលបណ្តាលឲ្យក្រុមនិស្សិត នៅក្នុងសាកលវិទ្យាល័យ Brithish Colombia ធ្វើការសហ
ការណ៍គ្នា ការពារខ្លួនពីការចាប់រំលោភផ្លូវភេទនេះ គឺក្រោយពីមានក្រុមនិស្សិតស្រី នៅក្នុងសាកល
វិទ្យាល័យនេះ ត្រូវបានគេចាប់រំលោភ នៅបរិវេទសួនច្បារ សាកលវិទ្យាល័យ ដល់ទៅ ៥ករណី បើ
គិតចាប់ពីខែមេសា រហូតដល់ខែតុលានេះ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល