CamNews

យល់ដឹង 

ផ្សារ"ស្នេហ៏"នៅសៀងហៃ

មនុស្សចំណាស់ៗរាប់សិបរយនាក់បានធ្វើដំណើរទៅផ្សារ"ស្នេហ៏" នៅសៀងហៃប្រទេសចិន
ជារៀងរាល់ចុងសប្តាហ៍ក្នុងគោលបំណងស្វែងរកគូស្រករអោយកូនប្រុស កូនស្រីនិងសំរាប់
ខ្លួនផ្ទាល់។

ស្ត្រីម្នាក់នេះកំពុងឈរមុខកន្លែងបិទប្រវតិ្តរូបរបស់បណ្តារ"សមាជិក" ក្នុងផ្សារស្នេហ៍

ស្ត្រីជាម្តាយម្នាក់បានអោយដឹងថា "2ឆ្នាំមកហើយ ចុងសប្តាហ៍ណាក៏ខ្ញុំមកដល់ទីនេះប៉ុន្តែ
មិនបានសមបំណងសោះ" មានអ្នកខ្លះមកទីនេះ4-5ឆ្នាំទៅហើយនៅតែរកគូស្រករមិនបាន។
"កូនស្រីខ្ញុំបានទៅរៀននៅអង់គ្លេស 7ឆ្នាំ ពេលត្រលប់មកវិញវាហាក់ហួសពេលបន្តិចក្នុងការ
រកគូស្រករ។ស្ត្រីជាម្តាយបន្ត "វាចេះតែគិតថា7 ឆ្នាំនៅអង់គ្លេសគឺអស្ចារ្យណាស់សំរាប់វា ប៉ុន្តែខ្ញុំ
គិតថាគ្មានអ្វីមានសំខាន់ជាងការបង្កើតក្រុមគ្រួសារឡើយ"​។

នៅសៀងហៃ រៀងរាល់សប្តាហ៍ផ្សារ"ស្នេហ៍"ជាកន្លែងដែលប្រមូលផ្តុំមនុស្ស។ អ្នកជាឪពុកនិងម្តាយ
រាប់សិបរយនាក់បានមកទីនេះ ទោះជាមេឃភ្លៀងរឺក្តៅយ៉ាងណាក៏ដោយ។ ពួកគាត់បានបិទក្រដាស
ប្រវត្តិរូបសង្ខេបរបស់កូន ដោយមានសរសេរពីអាយុ កំពស់ កំរិតវប្បធម៌ មុខរបរ ប្រាក់ខែ បានទៅរៀន
នៅបរទេស...។

បុរសជាឪពុកម្នាក់បានឆ្លើយតបទៅនឹងសំនួររបស់អ្នកយកពត៌មានដោយទឹកមុខរីករាយថា "កូនស្រី
ខ្ញុំមិនចង់អោយខ្ញុំមកទីនេះទេ។ ខ្ញុំបានលួចយករូបថតរបស់វាមកបិទនៅផ្សារនេះ ហើយខ្ញុំបានទទួល
ការណាត់ជួប12ដងសំរាប់កូនស្រីអាយុ29ឆ្នាំរបស់ខ្ញុំ ប៉ុន្តែគ្មានបានលទ្ធផលអ្វីសោះ"។
ទោះជាលទ្ធផលសំរេចបានមិនមានច្រើន ប៉ុន្តែមានមនុស្សជាច្រើនបានមានក្តីសង្ឃឹមថាចុងក្រោយ
ពួកគេនឹងរកបានកូនប្រសារជាមិនខាន។អ្នកដែលបានមកផ្សាយពាណិជ្ជកម្មនៅទីនេះ ភាគច្រើនមាន
អាយុចន្លោះចាប់ពី20 ដល់ 30ឆ្នាំ។ ចំនួនមនុស្សស្រីមានច្រើនជាងមនុស្សប្រុស ដែលក្នុងនោះក៏មានតា
ចាស់អាយុ73ឆ្នាំផងដែរ៕

ដោយ៖ និស្ស័យ
ប្រភព៖ vnexpress


Tags: love market shanghaichina