Katy Perry ទើបនឹងបានដាច់គ្នាពីតារាចម្រៀង John Mayer ជាលើកទី ២ ក្រោយពេលដែលតារា
ចម្រៀងរូបនេះមិនអាចធ្វើតាមសន្យាដែលខ្លួនបានសន្យាជាមួយនាងបាន។
គួរប្រាប់អោយបានដឹងផងដែរថាស្នេហារបស់ Russell Brand និងប្រពន្ធគឺ Katy Perry ត្រូវបាន
ដើរដល់ផ្លួវទាល់ព្រោះតែ Katy នាងស្រលាញ់ John Mayer ប៉ុន្តែមិនទាន់នឹងបានប៉ុន្មានផងនាង
ក៏ត្រូវបោះបង់ John ចោលម្ដងទៀត។
តាមប្រភពព័ត៌មានបានអោយដឹងថា John មិនអាចធ្វើអ្វីដែលគេសន្យាបានសោះឡើយ គេបាន
ត្រឹមលួង Katy ថាគេនឹងកែខ្លួន ១ ២ ៣ ជាដើមប៉ុន្តែគេនៅតែមិនអាចរក្សាសន្យារបស់គេបានដែល
បណ្ដាលអោយមានភាពល្អក់កករក្នុងជីវិតស្នេហារបស់អ្នកទាំង ២ ម្ដងជាពីរដង។
ថ្ងៃចុងក្រោយរបស់អ្នកទាំង ២ ជាលើកទី ២ នោះគឺនៅពេលដែល John Mayer បានបាត់ពីផ្ទះដល់
ទៅ ៥ ថ្ងៃដោយមិនស្រណោះនារីម្នាក់ដែលនៅផ្ទះម្នាក់ឯងទាល់តែសោះទោះបីជាគេធ្លាប់សន្យា
ថាមិនបោះបង់ Katy ដូចមុនក្ដី។ តែយ៉ាងណាគូស្នេហា ២ រូបនេះបានបែកបាក់គ្នាជាថ្មីទៅហើយ
ចាំមើលថាតើ Katy និងដើរតាមផ្លូវណា៕
ដោយ៖ ម៉ូកា
ប្រភពពី៖ timesofindia