មុននេះប៉ុន្មានថ្ងៃ ក្រុមស្រីស្អាតដែលកំពុងចូលរួមក្នុងការប្រកួតដណ្ដើមតំណែងជាបវរកញ្ញាអាស៊ី
ឆ្នាំនេះ កំពុងហាតសម ត្រៀមខ្លួនដើម្បីចូលរួមរាត្រីផ្ដាច់ព្រ័ត្រនៃការប្រកួត នៅថ្ងៃទី ២១មករានេះ។
ទំព័រ Ifeng បានចុះផ្សាយថា កាលពីថ្ងៃទី ១៩កន្លងទៅ ស្រីស្អាតចំនួន ១៨នាក់ ដែលបានជាប់
ក្នុងវគ្គមុនៗ បានធ្វើការហាត់សម ដោយសារស្លៀកពាក់ឈុតហែលទឹក ឈុតដើរកំសាន្ដ និងការ
ដើរម៉ូដ។ល។ ដើម្បីត្រៀមខ្លួនចូលរួមជុំផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាអាស៊ី ឆ្នាំ ២០១២។
ប៉ុន្ដែ អ្នកដែលបាន និងកំពុងតាមដាន កាន់តែមានការមិនពេញចិត្ត ចំពោះការប្រកួតនេះ ដោយ
សារតែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កើតមានរឿងអាស្រូវជាច្រើន ទាក់ទឹននឹងការប្រកួត។
កាលពីពេលថ្មីៗនេះ Feng Xuebing ដែលជាបវរកញ្ញាឯកអាស៊ី ឆ្នាំ ២០១១ ក៏បានទាមទារផ្ដាច់កិច្ច
សន្យារបស់ខ្លួនជាមួយនិង ទូរទស្សន៍ ATV ដោយសារតែក្រុមហ៊ុននេះបានបង្ខំឱ្យនាងធ្វើកិច្ចការងារ
ដែលមិនមែនសម្រាប់បវរកញ្ញា ជាងនេះ នាងក៏មិនទទួលបានមកុដរបស់ខ្លួននោះដែរ។
ដោយ ៖ សីហា
ប្រភព ៖ VE