CamNews

តារា 

គណកម្មការ​ បវរកញ្ញាអាស៊ី រងការរិះគន់ម្ដងទៀត ដោយសារអនុញ្ញាត​ ឱ្យមានឈុតកាន់កាំភ្លើង

គណកម្មការនៃការប្រឡងបវរកញ្ញាអាស៊ី ត្រូវរងការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់សាធារណ
ជន ដោយសារតែបានអនុញ្ញាតឱ្យបេក្ខនារីទាំងឡាយ ស្លៀកពាក់ឈុតហែលទឹក ប៉ុន្ដែសក់
បែរជាជ្រលក់ពណ៌ប្លែកៗ និងមានកាន់កាំភ្លើង ក្នុងការសំដែងនៅរាត្រីផ្ដាច់ព្រ័ត្រ។

ករណីបាញ់ប្រហារសិស្សនៅអាមេរិក កាលពីខែធ្នូ​ ឆ្នាំ ២០១២   នៅមិនទាន់បានរសាយបាត់
នៅឡើយ ប៉ុន្ដែគណកម្មការនៃការប្រឡងបវរកញ្ញាអាស៊ី បែរជាបង្កើតកម្មវិធីសំដែងដោយមាន
ឱ្យបេក្ខនារី កាន់កាំភ្លើង សំដែងក្នុងរាត្រីផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២១មករា នៅហុងកុង ទៅវិញ។
ប៉ុន្ដែ ភ្លាមនោះ អ្នកគ្រប់គ្រងកម្មវិធី  ត្រូវបានសាធារណជនធ្វើការរិះគន់   ជាពិសេសអ្នកដែល
តាមដានសកម្មភាពរបស់កម្មវិធីនេះ។

ក្រៅពីការរិះគន់ដោយសារតែមានឈុតឆាកកាន់កាំភ្លើង  កម្មវិធីនេះក៏ត្រូវគេរិះគន់ថា  មានការ
ស្លៀកពាក់មិនគួរគប្បីផងដែរ និងសក់ជ្រលក់ពណ៌។ល។




ដោយ ៖ សីហា
ប្រភព ៖ VE

Tags: Miss Asia 2012 Miss Asia 2012