CamNews

យល់ដឹង 

ក្នុងផ្ទះឬ កន្លែងធ្វើការ​របស់អ្នកត្រូវជាកន្លែងចាប់អារម្មណ៏

ជាធម្មតា កន្លែងសា្នក់នៅឬ កន្លែងធ្វើការរបស់អ្នកតែងតែមានភាពរញ៉េរញ៉ៃខ្លះ ដោយសារតែ
  • សៀវភៅ គ្រែ​ តុ ទូ ខោអាវ និងសម្ភារៈ​ប្រើប្រាស់របស់អ្នកផ្សេងៗទៀត។​ ផ្ទុយមកវិញបើអ្នក
    ចេះរៀបចំវាអោយមានសណ្តាប់ធ្នាប់នោះ វានឹងក្លាយទៅជាកន្លែងដែលគួរអោយចង់រស់នៅ
    ដោយពេញចិត្តទៀតផង។ ជាឧទាហរណ៍ ដូចជាការព្យួរសម្ភារៈនៅជ្រុងម្ខាងណាមួយនៃផ្ទះឬ
    កន្លែងធ្វើការរបស់អ្នក អោយមានរបៀបរៀបរយ។​​ ម្យ៉ាងទៀត​ អ្នកក៏អាចបិទភាពរូបផ្សេងៗ
    ដែលអ្នកគិតថា វាជារូបដែលអ្នកឬ គ្រួសារអ្នកចាប់អារម្មណ៍។

លោកសាស្ត្រាចារ្យ Caroline Clifton-Mogg ជាអ្នកនិពន្ធនិង រចនាម៉ូដដ៏ឆ្នើមម្នាក់បានមាន
ប្រសាសន៏ថា៖ ការរៀបចំសម្ភារៈ និង របស់របរប្រើប្រាស់ ដាក់ក្នុងជ្រុងតូចណាមួយក្នុងផ្ទះឬ​
កន្លែងធ្វើការរបស់អ្នក​ អោយមានសោភ័ណ្ឌភាព​​ និងមានរបៀបរៀបរយអាចជួយអោយអ្នក
មានអារម្មណ៍ស្រស់ថ្លាក្នុងការ​រស់​​​នៅ និងចង់ធ្វើការបំផុត។ ដូច្នេះអ្នកអាចទទួលបានជោគ
ជ័យ និងអាចយកឈ្នះ ៥៤ភាគរយ លើអ្នកដែលមិនបានរៀបចំកន្លែងអោយមានសណ្តាប់
ធ្នាប់ល្អ។

 

  • ជាការពិតណាស់ ទោះបីកន្លែងរស់នៅរបស់យើងតូចក៏ពិតមែន តែបើយើងចេះរៀបចំ
    អោយមានសណ្តាប់ធ្នាប់ល្អនោះ វានឹងក្លាយជាកន្លែងគួជាទីទាក់ទាញ ទាំងខ្លួនឯងផង
    និងអ្នកដ៏ទៃផង។​ ដូច្នេះយើងនឹងអាចក្លាយជាមនុស្សដែលត្រូវបានគេវាយតំលៃថា ជា
    មនុស្សចេះរៀបចំខ្លួន ជាមនុស្សមានវិន័យល្អគួរជាទីរាប់រក។​ ព្រមទាំងអាចទទួលបាន
    ជោគជ័យគ្រប់ភារកិច្ច៕
  • ដោយ៖ សារិន
    ប្រភព៖ bangkokpost.com

Tags: lifestye home