យុវជនកម្ពុជាចំនួនប្រមានជាង ១៦.០០០នាក់ អញ្ជើញមកពី ១៤៦ អង្គការ ស្ថាប័ន ជា
មន្ត្រីរាជការមកពីក្រសួងស្ថាប័ន សិស្សិតមកពីបណ្តាគ្រឹះស្ថានឩត្តមសិក្សា សមាគយុវជន
សហព័ន្ធ សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល បណ្តាញយុវជនមកពីទូទាំងរាជធានី
ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកម្មវិធី "យុវជនក្នុងបុព្វហេតុមាតុភូមិ"
នៅថ្ងៃទី ២ ខែធ្នូរ ឆ្នាំ២០១១ ពីម៉ោង៥រសៀល នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ។
ឯកឧត្តម ហ៊ុន ម៉ានី
"យុវជនក្នុងបុព្វហេតុមាតុភូមិ" នេះគឺជាព្រឹត្តិការណ៍រៀបចំឡើងដោយក្រុមការងារយុវជន ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយ រាជធានីភ្នំពេញលើការងារយុវជន ដើម្បីជួបជុំយុវជនមកពិគ្រប់ស្រទាប់ ជាមហាគ្រួសារ
ខ្មែរ ដោយនៅក្នុងនោះ មានការប្រគំតន្រ្តីយុវជន ដែលចួលរួមដោយយុវតារាល្បីៗ និង
ពេញនិយម របស់ព្រៈរាជាណាចក្រកម្ពុជា។ ការរៀបចំព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោល
បំណង ចម្បងដើម្បី អបអរថ្ងៃបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ខែធ្នូរ
ឆ្នាំ១៩៧៨ រំលឹកឡើងវិញនូវវីរភាពដ៏អង់អាច ក្លាហាន ពលីកម្មដ៏ខ្ពង់ខ្ពស់និងគុណបំណាច់
មិនអាចបំភ្លេចបាន របស់អតីតវីរយុទ្ធជនកម្ពុជាកាលពី៣៣ឆ្នាំមុន បង្ហាញដល់សាធារណជន ទូទាំងប្រទេសនូវឆន្ទៈដ៏មុះមុត កម្លាំងដ៏មុត ស្រួច និងចំណងសាមគ្គីភាពដ៏រឹងមាំរបស់
យុវជនកម្ពុជា ជំនាន់ក្រោយ ក្នុងការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី
អភិវឌ្ឍប្រទេសជិត តាមរយៈការលើកកម្ពស់ ការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់
យុវជន ក្នុងបុព្វហេតុចូលរួមចំណែកអភិវឌ្ឍជាតិ និងមាតុភូមិ និងទន្ទឹមនឹងគ្នានេះ ក៏ឆ្លុះ
បញ្ចាំង ពីការអភិវឌ្ឍ និងការរីកចម្រើនឥតឈប់ ឈររបស់ព្រៈរាជណាចក្រកម្ពុជា
ក្រោមការដឹកនាំរបស់សម្តេចទាំងបី។
ក្នុងកម្មវិធីថ្ងៃនេះ មានការសម្តែងល្ខោនរបស់ក្រុមការងារក្រសួងរប្បធម៍ និងវិចិត្រសិល្បៈ
អំពីទុក្ខសោករបស់ប្រជាពលរដ្ឋក្នុងរបបប្រល័យពុជសាសន៍ ចលនារំដោះជាតិមាតុភូមិ
របស់អតីតវីរៈយុទ្ធជន និងការកសាងនិង អភិវឌ្ឍជាតិមកទលបច្ចុប្បន្ន។
ការប្រគំតន្រ្តី និងចម្រៀងសម័យ ដោយតារាល្បីៗនៅក្នុងព្រៈរាជាណាចក្រកម្ពុជាដូចជា៖
រាយការណ៍ដោយ៖ មិនា