CamNews

ការសម្លាប់ខ្លួននៅ ចិន នៅតែកើនឡើង


ចិន៖​ យោងតាមកាសែត ឬគេហទំព័រហ្វេសប៊ុក (fece book) យើងឃើញថាការធ្វើអត្តឃាត
នៅប្រទេសចិន មានស្ទើរតែរៀងរាល់ខែ។ ជាឧទាហរណ៍៖​ ក្រុមហ៊ុន Foxconn មួយនេះមាន
កម្មករបានធ្វើអត្តឃាតខ្លួន​ឯង មិនតិចជាង ១៥ នាក់ទេ គិតត្រឹមខែមីនា ឆ្នាំ ២០១០។
ថ្មីៗនេះក្រុមហ៊ុនដដែលនេះ ក៏មានបុគ្គលម្នាក់ទៀតហើយ ដែលបានលោតសម្លាប់ខ្លួនពី
អាគារក្រុមហ៊ុន។



តាមប្រភពពត៌មានពីក្រុមហ៊ុនបានអោយដឹងថា លោក Xie ដែលមានអាយុ ២៣ ឆ្នាំបានលោត
សម្លាប់ខ្លួនពីអាគារដែលគាត់បានស្នាក់នៅ ដែលស្ថិតនៅជាប់អាគាររោងចក្រ Foxconn នេះ
ឯង។ សូមបញ្ចាក់ផងដែរថា​​ ក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនរោងចក្រ ផ្គត់ផ្គង់ដ៏ធំមួយដែល
ផលិត និងផ្កត់ផ្គង់នូវទូរស័ព្ទជាច្រើនម៉ាកដូចជា Motorola, Nokia, Microsoft, HP, Nintendo
Dell និង Sony ផងដែរ។​ ក្រុមហ៊ុននេះទៀតសោតក៏មានបុគ្គលិក និងកម្មករចំនួន ៩០០,០០០
នាក់ដែលកុំពុងធ្វើការទីនោះ។



តាមប្រភពដដែលបានអោយដឹងថា លោក Xie ក៏ជាបុគ្គលិកនៃក្រុមហ៊ុន FoxConn នេះដែរ។
គួររំលឹកសារជាថ្មីផងថា មុនគាត់ធ្វើអត្តឃាតប៉ុន្មានថ្ងៃ លោក​​ Xie បានសម្ដែងការមិនចិត្តទៅនឹង
ប្រធានក្រុមហ៊ុន FoxConn ព្រោះប្រធានក្រុមហ៊ុនមួយនេះបានសន្យា ថានឹងស្វែងរកកម្មករ
បន្ថែមទៀតដើម្បី​ជួយកាត់បន្ថយ ការធ្វើការហួសកម្លាំង នៃពលករក្នុងរោចក្រពេលបច្ចុប្បន្ន។
តែអ្វីដែលគួរអោយសោកស្ដាយគឺប្រធានក្រុមហ៊ុននេះមិនបានធ្វើដូចសម្ដីទេ។

នេះគឺជាវីដេអូក្លីបមួយដែលបង្ហាញពីស្រ្ដីម្នាក់ដែលបានធ្វើអត្តឃាតខ្លួនហើយមិនស្លាប់ ដោយសារ
តែការបើកប្រាក់ខែមិនបានពីក្រុមហ៊ុន FoxConn នេះ។​ នាងបាននិយាយដូចនេះថា៖​ សូមចុច
ដើម្បីស្ដាប់៕



ដោយ៖ សារិន
ប្រភព៖ fandaily


Tags: news china suicide