CamNews

តារា 

Cristiano Ronaldo បង្ហាញពីការដឹងគុណទៅ Sir Alexferguson តាម Twitter

ពាក្យមួយឃ្លាតែមានន័យជ្រៅ ដែលបានបង្ហោះដោយ Cristiano Ronaldo តាមគេហទំព័រ
បណ្តាញសង្គម Twitter ហើយត្រូវបានចែកចាយពាសពេញ Internet ។

អតីតកីឡាករបិសាចក្រហម Manchester United លោក Cristiano Ronaldo បានសំដែងការ
ដឹងគុណជូនទៅលោក Sir Alexferguson ដែលបានបង្ហាត់ខ្លួនកន្លងមក ដែលធ្វើអោយគេក្លាយ
ជាកីឡាករ លំដាប់ពិភពលោក ។ Cristiano Ronaldo បានបង្ហោះថា " Thanks for everything,
Boss " មានន័យថាអរគុណសំរាប់គ្រប់យ៉ាងលោកគ្រូ ដោយភ្ជាប់ជាមួយរូបថតកាលខ្លួន ទើប
តែចាប់ផ្តើមហាត់ដំបូងនៅ Manchester United ។



រូបថតមួយសន្លឺកក៏បានចែកចាយពាសពេញ Internet ហើយក៏បានរាលដាល ដល់អតីតកីឡាករ
Manchester United មួយចំនួនដូចជា Michael Owen ដែលបានបញ្ចប់អាជីពរបស់ខ្លួន នៅទឹកដី
Old Trafford បាននិយាយថា លោក Sir Alexguson ពិតជាបុគ្គល្លដែលមានទេព្យកោសល្យយ៉ាង
អស្ចារ្យ ហើយលោកមានមោទនភាពណាស់ ដែលធ្លាប់បាននៅក្រោមការ គ្រប់គ្រងរបស់គ្រូបង្វឹក
មួយនេះ ។ ចំណែក Louis Saha ក៏បានជូនពរទៅកាន់អតីតគ្រូបង្វឹករបស់ខ្លួន ហើយនិយាយថា
លោក Sir Alexferguson គឺជាមនុស្សម្នាក់ដែលខ្លាំង ហើយមានភាពរឹងមាំជាងមនុស្សទាំងឡាយ
ណាទាំងអស់ដែលរូបគេធ្លាប់ជួប ។



គួរបញ្ជាក់ផងដែរថា Cristiano Ronaldo ត្រូវបាន Sir Alexferguson ទិញចូលមកលេងក្នុងឆ្នាំ ២០០៣
ក្នុងវ័យ ១៨ ឆ្នាំ ហើយត្រូវបានបង្វឹកយ៉ាងល្អដោយ Sir Alexferguson រហូតដល់ឆ្នាំ ២០០៩ Ronaldo
ក៏បានផ្ទេរទៅលេង អោយ Real Madrdid ក្នុងតំលៃ ៨០ លានផោន ៕


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: sir alexferguson football star cristiano ronaldo