CamNews

កីឡាអន្តរជាតិ 

Man Utd ប្រើប្រាស់ Rooney ដើម្បីដូរយក Ronaldo

ប្រភពពីកាសែត Star Sport បានឲ្យដឹងថា Man Utd កំពុងតែបង្ហាញពីសេចក្តីសំរេចចិត្តយ៉ាង
មោះមុត ក្នុងការនាំយក Ronaldo វិលមក Old Trafford វិញ។ ផែនការថ្មីដើម្បីទទួលបានកីឡា
ករ Ronaldo គឺចំណាយលុយចំនួន ៦០លានផោន រួមជាមួយកីឡាករ Wayne Rooney។

ក្រោយពីបានផ្លាស់ទៅលេងនៅ Real Madrid កាលពីឆ្នាំ ២០០៩ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ជន
ជាតិពរទុយហ្គាល់រូបនេះ នៅសល់កិច្ចសន្យា ២ឆ្នាំទៀត ជាមួយ Real។ ដើម្បីទទួលបានកីឡា
ករ Ronaldo, Man Uth ចាំបាច់ត្រូវរៀបចំចំនួនទឹកប្រាក់ ប្រហែល ៩០លានផោន។ ជាក់ស្តែង
បិសាចក្រហម មិនមានចំនួនទឹកប្រាក់ដ៏ច្រើននេះ ដើម្បីផ្ទេរទៅឲ្យ Real នោះទេ។

បើតាមព័ត៌មានថ្មីបំផុតនៅលើកាសែត Star Sport ថ្នាក់ដឹកនាំ Man Utd បានរៀបចំខ្លួនរួចជា
ស្រេច ក្នុងការចរចា ជាមួយដៃគូ ដោយប្រើគំរោងថ្មី ដ៏ភ្ញាក់ផ្អើលមួយ។ ជាក់ស្តែងគឺ Man Utd
នឹងផ្តល់ដល់ Real នូវចំនួនទឹកប្រាក់ ៦០លានផោន រួមជាមួយនឹងកីឡាករ Wayne Rooney
នេះគឺជាសំណើមួយ ដែលលោកប្រធាន Perez របស់ Real ចាំបាច់ត្រូវតែពិចារណា។

នៅក្នុងស្ថានភាពបច្ចុប្បន្ន Real Madrid ពិតជាចាំបាច់ត្រូវការលុយ ក្នុងការទិញកីឡាករ Gareth
Bale។ ដូច្នេះលុយចំនួន ៦០លានផោន នឹងជួយឲ្យម្ចាស់ពហុកីឡាដ្ឋាន Bernabeu កាន់តែមាន
លទ្ធភាព និងទឹកចិត្តតាមទិញកីឡាករ Bale ទាល់តែបាន។ ជាងនេះទៅទៀត Rooney ក៏ជាកី
ឡាករម្នាក់ ដែល Real ចង់ទិញមកលេងឲ្យក្លឹបរបស់ខ្លួន ក្នុងករណីដែលមិនអាចទិញ កីឡាករ
Cavani បានផងដែរ៕

ដោយ៖ សិលា
ប្រភព៖ Zing


Tags: Man Utd Rooney Ronaldo football sport